ព័ត៌មានអន្តរជាតិ

លោក Biden ប្រកាសបង្កើនការពង្រាយទ័ព បន្ថែមទៀតនៅអឺរ៉ុប

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការថ្លែងថារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន នឹងចាប់ផ្តើមបង្កើនចំនួនយោធា របស់ខ្លួនមួយចំនួនធំទៀត នៅកាន់តំបន់អឺរ៉ុប ដើម្បីការពារដែនដី គ្រប់ទីកន្លែង នៅក្នុងប្លុកមួយនេះ។

ការប្រកាសដែលត្រូវបានធ្វើឡើង ភ្លាមក្រោយការមកដល់ របស់គាត់នៅក្នុងទឹកដីនៃទីក្រុង Madrid ប្រទេសអេស្បាញ ដើម្បីត្រៀមចូលរួម កិច្ចប្រជុំកំពូល របស់អង្គការណាតូ។

ក្នុងនោះផងដែរលោកប្រធានាធិបតី បានបញ្ជាក់ថាកងទ័ពទី៥ របស់អាមេរិក នឹងរៀបចំទីស្នាក់ការកណ្តាល នៅក្នុងប្រទេសប៉ូឡូញ ខណៈដែលយោធា ប្រមាណជា៥០០០០នាក់ នឹងត្រូវបញ្ចូនទៅរ៉ូមេនី។

ផ្ទាំងពាណិជ្ជកម្ម

ក្រៅពីនោះប៉ង់តាហ្គោន ក៏នឹងបញ្ចូនកងកម្លាំងទ័ពអាកាស ព្រមជាមួយនឹងយន្តហោះ F-35 ជាច្រើនគ្រឿងទៅអង់គ្លេស និងតំបន់ប៉ាល់តិកផងនិង ស្ថានីយត្រួតពិនិត្យដែនអាកាស នៅអាល្លឺម៉ង់ អ៊ីតាលី ចំណែកឯស្ថានីយផ្ទុកនាវាចម្បាំង នៅអេស្បាញ នឹងត្រូវបង្កើនពី៤ទៅ៦កន្លែង៕

ប្រែសម្រួល៖ស៊ុនលី

To Top