ព័ត៌មានអន្តរជាតិ

តួគី ស្នើសុំបញ្ចូនខ្លួន បុគ្គលជាច្រើននាក់ មកឲ្យខ្លួនក្រោយកិច្ចព្រមព្រៀង ណាតូ រួចរាល់

បរទេស៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ របស់ប្រទេសតួកគី លោក Bekir Bozdagបានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃពុធម្សិលមិញនេះថា ប្រទេសតួគី បានកំណត់បានបុគ្គលចំនួន៣៣រូប ហើយដែលគ្រោងនឹងស្នើសុំ ទៅរដ្ឋាភិបាល នៃប្រទេសស៊ុយអែត និងហ្វាំងឡង់ ក្នុងការបញ្ចូនពួកគេ មកប្រទេសតួគីវិញ។

ការស្នើសុំ ដើម្បីធ្វើនិរទេសបុគ្គលទាំង៣៣នាក់ មកកាត់ទោស នៅក្នុងប្រទេសតួគី វិញលើកនេះបានធ្វើឡើង បន្ទាប់ពីតួគី បានបង្ហាញជំហគាំទ្រ ដល់បេក្ខភាព របស់ ហ្វាំងឡង់និងស៊ុយអែត រួចរាល់ហើយកិច្ចព្រមព្រៀង ក្នុងការចូលជាសមាជិក អង្គការណាតូ ក៏បានប្រព្រឹត្តទៅរួចរាល់ ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

គួររំលឹកដែរថាកាលពីដើមឡើយ រដ្ឋាភិបាលទីក្រុង Ankara បានធ្វើការចោទប្រកាន់ ហ្វាំងឡង់និងស៊ុយអែត ថាជាអ្នកដែលបានថែរក្សាទុក នូវក្រុមភេវរកម្ម ដែលជាហេតុធ្វើឲ្យ មានការគម្រាមកំហែង ដល់សន្តិសុខទាំងមូល របស់អង្គការណាតូ ហើយកបានរារាំងបេក្ខភាព របស់ពួកគេផងដែរ ប៉ុន្តែក្រោយមកប្រទេសទាំងបី ក៏បានឈានទៅដល់កិច្ចព្រមព្រៀង និងទទួលយកការព្រួយបារម្ភ របស់តួគី ព្រមទាំងប្តេជ្ញាចិត្ត ក្នុងការជួយគាំទ្រតួគី ដល់កិច្ចការងារនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top