ព័ត៌មានអន្តរជាតិ

ណាតូ ប្រាប់ឱ្យ អ៊ុយក្រែន ប្រយុទ្ធបន្តទៀត

បរទេស៖ ការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ដោយមានជំនួយពីលោកខាងលិច គឺជាមធ្យោបាយតែមួយគត់ ឆ្ពោះទៅមុខសម្រាប់អ៊ុយក្រែន នេះជាអ្វីដែលបណ្តាសមាជិកណាតូ បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky, នេះបើយោងតាម នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Alexander De Croo បានប្រាប់អ្នកសារព័ត៌មាន នៅខាងក្រៅ នៃកិច្ចប្រជុំកំពូល NATO នៅទីក្រុង Madrid កាលពីថ្ងៃពុធថា “យើងបញ្ជាក់យ៉ាងច្បាស់ថា សង្រ្គាមនេះអាចឈ្នះ បានតែនៅលើសមរភូមិប៉ុណ្ណោះ ហើយយើងគួរតែបន្តគាំទ្រ ប្រធានាធិបតី Zelensky និងប្រជាជនអ៊ុយក្រែន តាមដែលអាចធ្វើទៅបាន ដើម្បីអាចឈ្នះសង្រ្គាម នៅលើសមរភូមិ”។

ផ្ទាំងពាណិជ្ជកម្ម

លោកបាននិយាយថា គាត់មានឱកាសធ្វើអន្តរកម្មដោយផ្ទាល់ ជាមួយនិងលើកទឹកចិត្ត លោក Zelensky ហើយបានចង្អុលបង្ហាញថា ប្រទេសរបស់លោកគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូងគេ ដែលផ្តល់ការគាំទ្រ ផ្នែកយោធាដល់ទីក្រុងគៀវ ហើយលោកនឹងបន្តបញ្ជូនអាវុធ ទៅឱ្យទីក្រុងគៀវថែមទៀត។

នាយករដ្ឋមន្ត្រីបែលហ្ស៊ិករូបនេះ បានបន្ថែមថា «ការគាំទ្ររបស់ណាតូ ក្នុងន័យទូលំទូលាយ មានតាំងពីដើមមក ហើយនឹងបន្តនៅទីនោះ»៕ ប្រែសម្រួលៈ ណៃ តុលា

To Top