ព័ត៌មានអន្តរជាតិ

លោកXi Jinping អញ្ជើញ ទៅដល់ហុងកុង

រសៀលថ្ងៃទី៣០ ខែមិថុនា លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានអញ្ជើញ ទៅដល់ហុងកុងដោយជិះរថភ្លើងពិសេស ដើម្បីអញ្ជើញចូលរួម មហាសន្និបាតអបអរសាទរ ខួប២៥ឆ្នាំ នៃការត្រឡប់ចូលប្រទេសចិនវិញ របស់ហុងកុង និងពិធីកាន់មុខតំណែង នៃរដ្ឋបាលអាណត្តិទី៦នៃតំបន់រដ្ឋបាល ពិសេសហុងកុង ព្រមទាំងចុះត្រួតពិនិត្យ ការងារនៅហុងកុង ។

នៅក្នុងស្ថានីយ West Kowloon ហុងកុង នៃផ្លូវដែកល្បឿនលឿន លោកXi Jinpingទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពីឥស្សរជនមកពីមជ្ឈដ្ឋាននានា ហុងកុង។លោកXi Jinping បានថ្លែងសុន្ទរកថា នៅក្នុងពិធីស្វាគមន៍ ដោយលើក ឡើងថា ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ជាខួបលើកទី២៥ នៃការវិលត្រឡប់ចូលប្រទេសចិនវិញ របស់ហុងកុង ប្រជាជាតិទាំងអស់នឹងអបអរសាទរ ព្រឹត្តិការណ៍នេះជាមួយនឹងជនរួមជាតិហុងកុង ។

លោកXi Jinping បានលើកឡើងវិញ ក្នុងរយៈពេលកន្លងមកនេះ ហុងកុងបានឆ្លងកាត់ល្បងពិសោធន៍ យ៉ាងម៉ឺងម៉ាត់ម្តងហើយម្ដងទៀត ព្រមទាំងបានយកឈ្នះ លើកបញ្ហាប្រឈមម្ដងមួយៗ ។ បន្ទាប់ពីឆ្លងកាត់ឧបសគ្គ ហុងកុងបានស្តារឡើងវិញ បង្ហាញពីភាពរស់រវើក។ ការពិតបានបង្ហាញថា “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរមានភាពរឹងមាំខ្លាំង វាអាចធានាឱ្យមានស្ថិរភាព និង វិបុលភាពក្នុងហុងកុង ហើយក៏អាច គាំពាសុភមង្គល និងផលប្រយោជន៍ របស់ជនរួមជាតិហុងកុង ។ គ្រាន់តែយើងប្រកាន់ខ្ជាប់ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” ដោយមិនងារេក អនាគតរបស់ហុងកុង មុខជានឹងកាន់តែល្អប្រសើរ ហើយហុងកុងមុខជានឹងរួមចំណែកកាន់តែច្រើន ដល់ការស្តារភាពរុងរឿងដ៏មហិមារ បស់ប្រជាជាតិចិន ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top