ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រិះគន់សេចក្តីថ្លែងការណ៍ G-7 ស្តីពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ដោយប្តេជ្ញាពង្រឹង សមត្ថភាពស្វ័យការពារ

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ខ្លួននឹងមិនថយក្រោយ ចំពោះសកម្មភាពរបស់ខ្លួន ក្នុងការពង្រឹងវិធានការ “ការពារខ្លួន” របស់ខ្លួនប្រឆាំងនឹងការគំរាមកំហែង ពីសហរដ្ឋអាមេរិកឡើយ។

ទីក្រុងព្យុងយ៉ាង កំពុងមានបញ្ហាជាមួយនឹង សេចក្តីថ្លែងការណ៍ចុងក្រោយ ដែលចេញដោយមេដឹកនាំ នៃក្រុមទាំងប្រាំពីរ (G-7) បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ពួកគេ នៅក្នុងប្រទេសអាល្លឺម៉ង់ កាលពីដើមសប្តាហ៍នេះ។

ពួកគេបានជំរុញឱ្យទីក្រុងព្យុងយ៉ាង បោះបង់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនក្នុងលក្ខណៈ “ពេញលេញ អាចផ្ទៀងផ្ទាត់បាន និងមិនអាចត្រឡប់វិញបាន”។

ផ្ទាំងពាណិជ្ជកម្ម

ជាការឆ្លើយតប លោក Jo Chol-su អគ្គនាយក នៃនាយកដ្ឋានអង្គការអន្តរជាតិ នៅក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងថា ជំហានរបស់របបនេះ សម្រាប់ការពង្រឹងសមត្ថភាពយោធារបស់ខ្លួន គឺជា “ការអនុវត្តសមហេតុផល និងស្របច្បាប់នៃសិទ្ធិការពារខ្លួន” ដើម្បីការពារសិទ្ធិរបស់ខ្លួន។  

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា ផលប្រយោជន៍ពីការគំរាមកំហែង របស់សហរដ្ឋអាមេរិក ដែលជារដ្ឋអាវុធនុយក្លេអ៊ែរ ដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកបំផ្លាញដល់សន្តិភាព និងសន្តិសុខពិភពលោក។

លោក Jo បានបន្ថែមថា “ដូច្នេះគ្មាននរណាម្នាក់ មានសិទ្ធិបន្ទោសខ្លួននោះទេ” យើងនឹងមិនអាចឈរនៅលើផ្លូវ នៃយុត្តិធម៌ សម្រាប់ការពារសេចក្តីថ្លៃថ្នូរ និងសិទ្ធិនៃរដ្ឋរបស់យើង ទោះជាពាក្យសម្ដីរបស់អ្នកដទៃក៏ដោយ៕

To Top