ព័ត៌មានអន្តរជាតិ

យន្តហោះដឹកអ្នក ដំណើររបស់ឥណ្ឌា បង្ខំចុះចតបន្ទាន់ ក្រោយមានផ្សែងហ៊ុយ ពីផ្នែកកាប៊ីន

ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ ជើងហោះហើរក្នុងស្រុក របស់ប្រទេសឥណ្ឌា បានចុះចតជាបន្ទាន់នៅ ទីក្រុងញូដេលី បន្ទាប់ពីកាប៊ីន របស់យន្តយោះនេះ ពោរពេញដោយផ្សែង បន្ទាប់ពីហោះឡើង ទៅកាន់កណ្តាលទីក្រុង Jabalpur ។

អ្នកដំណើរនៅលើជើងហោះហើរ ដែលដំណើរការដោយក្រុមហ៊ុន អាកាសចរណ៍ពាណិជ្ជកម្ម SpiceJet ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព នៅគ្រាដែលយន្តហោះបានត្រឡប់ មកកាន់អាកាសយានដ្ឋាន របស់ទីក្រុងដេលីវិញ ។

ក្រុមហ៊ុនអាកាសចរណ៍ បានឲ្យដឹងនៅលើបណ្តាញ Twitter ថា ខណៈដែលឆ្លងកាត់បាន ៥.០០០ហ្វីត ក្រុមនាវិកបានកត់សម្គាល់ ឃើញផ្សែងនៅក្នុងកាប៊ីន ។ វីដេអូដែលបង្ហាញពីកាប៊ីន ដែលពោរពេញដោយផ្សែង បានរីករាលដាលយ៉ាងឆាប់រហ័ស នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីឧប្បត្តិហេតុនេះ ។

ផ្ទាំងពាណិជ្ជកម្ម

ក្រុមហ៊ុនអាកាសចរណ៍ គ្មានជើងហោះហើរ SpiceJet បានទទួលដំណឹងក្នុងប៉ុន្មានខែថ្មីៗនេះ ជាមួយនឹងជើងហោះហើរមួយផ្សេង ទៀតបានបង្ខំឱ្យចុះចតជាបន្ទាន់ កាលពីខែមុន បន្ទាប់ពីម៉ាស៊ីន ខាងឆ្វេងរបស់យន្តហោះបានឆេះ ហើយអាជ្ញាធរអាកាសចរណ៍ បានចុះមកពិនិត្យមើលក្រុមហ៊ុន សម្រាប់ការអនុវត្តការ ហ្វឹកហ្វឺនខុស ។

ក្រុមហ៊ុនអាកាសចរណ៍ មិនបានបង្ហាញពីចំនួនអ្នកដំណើរ ប៉ុន្មាននាក់នៅលើជើងហោះហើរ កាលពីថ្ងៃសៅរ៍នោះទេ ប៉ុន្តែបាននិយាយថា យន្តហោះបានចុះចត “ដោយសុវត្ថិភាព” ហើយថា ជើងហោះហើរជំនួសមួយត្រូវបានរៀបចំ “ភ្លាមៗ” សម្រាប់ដឹកអ្នកដំណើរ ។

គួររំលឹកថា កាលពីខែមិថុនា ជើងហោះហើរ SpiceJet នៅទីក្រុង ញ៉ូដេលី ដែលមានអ្នកដំណើរ១៨៥នាក់ បានចុះចតជាបន្ទាន់នៅទីក្រុង Patna ភាគខាងកើតប្រទេសឥណ្ឌា បន្ទាប់ពីម៉ាស៊ីនបានឆេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top