ព័ត៌មានអន្តរជាតិ

អេ​ស្ប៉ា​ញ នឹង​ទិញ​យន្តហោះ​ចម្បាំង Eurofighter Typhoons ចំនួន ២០ គ្រឿង​ដើម្បី​ជំនួស​យន្តហោះ​ចម្បាំង F-18 ដ៏​ចាស់​របស់ខ្លួន​

បរទេស៖ ថ្មីៗនេះ ប្រទេសអេស្បាញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយទីភ្នាក់ងារគ្រប់គ្រង Eurofighter និង Tornado របស់ណាតូ ដើម្បីទិញយន្តហោះប្រយុទ្ធ Eurofighter កៅអីតែមួយ និងកៅអីភ្លោះចំនួន ១៦គ្រឿង ។

កិច្ចព្រមព្រៀងដែលមានតម្លៃ ២,១៥ពានើលានដុល្លារ នឹងផ្គត់ផ្គង់ដល់កងកម្លាំងអាកាសអេស្ប៉ាញ ជាមួយនឹងយន្ដហោះចម្បាំងដ៏ទំនើបខាងលើនេះ។

កិច្ចសន្យាទិញយន្តហោះចម្បាំង ២០គ្រឿងត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេល ILA Berlin Airshow ដោយ Carlo Mancusi នាយកប្រតិបត្តិនៃ Eurofighter និងឧត្តមសេនីយ៍ Miguel Ángel Martín អគ្គនាយក NETMA ដែលបានចុះហត្ថលេខាក្នុងនាមរដ្ឋាភិបាលអេស្ប៉ាញ ហើយត្រូវបានធ្វើជាសាក្សីដោយរដ្ឋលេខាធិការ Amparo Valcarce តំណាង ក្រសួងការពារជាតិអេស្ប៉ាញ។

យោងតាមរបាយការណ៍ថ្មីៗដែលចេញផ្សាយដោយ Breaking Defense ដែលត្រូវបានគេស្គាល់ថា ជាកម្មវិធី Halcon ការបញ្ជាទិញយន្តហោះនេះ នឹងគ្របដណ្តប់លើការដឹកជញ្ជូនកងនាវានៃ E-Scan (អេឡិចត្រូនិចស្កែន) ដែលបំពាក់ដោយយន្តហោះចម្បាំង។

ការទិញយកនេះត្រូវបានអនុម័តដោយទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសអេស្ប៉ាញនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ហើយរួមមានយន្តហោះ ម៉ាស៊ីន និងសេវាកម្មជំនួយចាំបាច់។

ការបញ្ជាទិញនេះ គឺជាការដឹកជញ្ជូនលើកទី៤ របស់យន្តហោះ Eurofighter ដែលត្រូវបានគេស្គាល់ថាជា Typhoon ទៅកាន់ប្រទេសអេស្ប៉ាញ ដែលបានដឹកជញ្ជូនចំនួន ៧៣ គ្រឿងរួចហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែយន្តហោះចំនួន ៤គ្រឿងបានធ្លាក់ (ក្នុងឆ្នាំ២០០២, ២០១០, ២០១៤ និង២០១៧) ហើយបច្ចុប្បន្ននេះនៅសល់ ៦៩គ្រឿង។ ការដឹកជញ្ជូន ២០គ្រឿងបន្ថែមទៀត ដែលបានចុះហត្ថលេខា សម្រាប់ថ្ងៃនេះនឹងធ្វើឱ្យកងនាវាអេស្ប៉ាញកើនឡើងដល់ ៨៩គ្រឿង ។

លោក Mike Schoellhorn នាយកប្រតិបត្តិនៃក្រុមហ៊ុន Airbus Defense and Space បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការបញ្ជាទិញបន្ថែមនេះពង្រឹងការប្តេជ្ញាចិត្តរបស់ប្រទេសអេស្ប៉ាញ មិនត្រឹមតែចំពោះយន្តហោះចម្បាំង Eurofighter ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះការអភិវឌ្ឍន៍ និងបរិយាកាសឧស្សាហកម្មរបស់វាផងដែរ។

លោកបានលើកឡើងថា “ខ្ញុំ​សូម​អរគុណ​អតិថិជន​ចំពោះ​ជំហរ​រឹងមាំ​របស់​ខ្លួន​ទាក់ទង​នឹង​ការ​ការពារ​អឺរ៉ុប​នៅ​ពេល​ដែល​វា​ត្រូវ​ការ​បំផុត”។ ក្រុមហ៊ុន Airbus Defense and Space កាន់កាប់ ៤៦ភាគរយនៃសម្ព័ន្ធ Eurofighter ខណៈដែល BAE Systems កាន់កាប់ ៣៣ភាគរយ និង Leonardo របស់អ៊ីតាលី ២១ភាគរយ ។

យន្ដហោះ Tonado ម៉ាស៊ីនភ្លោះ ដែលត្រូវបានអភិវឌ្ឍដោយចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ គឺជាយន្តហោះចម្បាំងមួយក្នុងចំនោមយន្តហោះចម្បាំងជំនាន់ 4+ ចំនួន៣ ដែលត្រូវបានអភិវឌ្ឍនៅអឺរ៉ុប នៅចុងសតវត្សទី២០ ដែលមួយទៀតគឺ Rafale របស់បារាំង និង Gripen របស់ស៊ុយអែត។

ទោះបីជាសមត្ថភាពដែលត្រូវបានទទួលស្គាល់ក៏ដោយ យន្តហោះនេះបានតស៊ូនៅលើទីផ្សារនាំចេញ ដោយបានកត់ត្រាការបញ្ជាទិញយន្តហោះចំនួន ៦៨១គ្រឿងទៅកាន់ប្រទេសចំនួន៩ ចាប់តាំងពីកិច្ចសន្យាផលិតដំបូងត្រូវបានចុះហត្ថលេខាក្នុងខែមករា ឆ្នាំ១៩៩៨៕ប្រែសម្រួល ឈូក បូរ៉ា

To Top