ព័ត៌មានអន្តរជាតិ

អាមេរិក មានហានិភ័យ នៃការបាត់បង់ម្ចាស់ការ ក្នុងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺអុតស្វា

វ៉ាស៊ីនតោន ៖ សារព័ត៌មាន The Hill បានរាយការណ៍ថា អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត កំពុងព្រមានថា សហរដ្ឋអាមេរិក មានហានិភ័យក្នុង ការបាត់បង់ម្ចាស់ការ ក្នុងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺស្វា ដោយសារការឆ្លើយតប របស់រដ្ឋាភិបាលយឺតយ៉ាវ។

របាយការណ៍ បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន “មានភាពយឺតយ៉ាវ ក្នុងការឆ្លើយតប ទៅនឹងការផ្ទុះឡើង នៃជំងឺអុតស្វា” ដែល “ឆ្លុះបញ្ចាំងពីផ្នែកដ៏អាក្រក់បំផុត នៃថ្ងៃដំបូងនៃការរាតត្បាត នៃមេរោគឆ្លង”។

របាយការណ៍នេះបានឲ្យដឹងដោយដកស្រង់ សម្តីអ្នកជំនាញខាងជំងឺឆ្លង និងអ្នកតស៊ូមតិផ្នែកសុខភាពសាធារណៈថា ការឆ្លើយតបនឹងជំងឺកូវីដ-១៩ ដែលត្រូវបានរំខានរួមមាន “ការធ្វើតេស្តមានកម្រិតយ៉ាងធ្ងន់ធ្ងរ និងការចេញវ៉ាក់សាំងយឺតៗ ដែលនាំឱ្យមេរោគរីករាលដាល មិនអាចរកឃើញ” ។

ទោះបីជារដ្ឋបាល បាន និងកំពុងពង្រីកសមត្ថភាពធ្វើតេស្ត និងពង្រីកលទ្ធភាពទទួលបានវ៉ាក់សាំងក៏ដោយ ក៏អ្នករិះគន់និយាយថា កិច្ចខិតខំប្រឹងប្រែងអាចមកយឺតពេល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top