ព័ត៌មានអន្តរជាតិ

អតិផរណា ឬថ្លៃទំនិញនៅអាមេរិក កើនឡើងខ្ពស់បំផុត ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ

បរទេស៖ ក្រសួងការងារអាមេរិក បាននិយាយកាលពីថ្ងៃពុធថា អតិផរណានៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងលើសពីការព្យាករណ៍ម្តងទៀត ដោយបានកើនឡើង ៩,១% នៅក្នុងខែមិថុនា បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នានៃឆ្នាំមុន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ចេញផ្សាយដោយការិយាល័យ ស្ថិតិការងារសហរដ្ឋអាមេរិក “នៅក្នុងខែមិថុនា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ សម្រាប់អ្នកប្រើប្រាស់ទីក្រុងទាំងអស់ បានកើនឡើង ៩,១% ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ មិនត្រូវបានកែតម្រូវតាមរដូវកាលនោះទេ។ នេះគឺជាការកើនឡើងដ៏ធំបំផុតចាប់តាំងពីឆ្នាំ ១៩៨១។ ទិន្នន័យរបស់ការិយាល័យបង្ហាញថា ទំនិញទាំងអស់ដែលបានវាស់វែង លើកលែងតែអាហារ និងថាមពល បានក្លាយទៅជាជាមធ្យម ៥,៩% មានតម្លៃថ្លៃជាងក្នុងមួយឆ្នាំ។

ទន្ទឹមនឹងនោះ អ្នកសេដ្ឋកិច្ចបានព្យាករណ៍ថា នឹងមានប្រៀបធៀបតម្លៃ ៨,៨% ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាម Bloomberg ។ ការបកស្រាយខ្ពស់ឆ្លុះបញ្ចាំងឱ្យ ឃើញពីការកើនឡើងនៃថ្លៃសាំង កន្លែងស្នាក់នៅ និងថ្លៃអាហារច្រើនជាងការរំពឹងទុក។ សារព័ត៌មាន Bloomberg កត់សម្គាល់ថា របាយការណ៍នេះបានជំរុញឱ្យ ទិន្នផលរតនាគារ និងប្រាក់ដុល្លារឡើងថ្លៃ ខណៈដែលអនាគតភាគហ៊ុនរបស់ សហរដ្ឋអាមេរិកបានធ្លាក់ចុះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top