ព័ត៌មានអន្តរជាតិ

អតីតសមាជិកសភាអាមេរិក ព្រមានថាពិភពលោក កំពុងស្ថិតនៅគែម នៃសង្គ្រាមលោក

បរទេស៖ អតីតសមាជិកសភាជាស្ត្រីមួយរូប របស់អាមេរិកកាលពី ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការព្រមានខ្លាំងៗថា លោកប្រធានាធិបតីអាមេរិក Joe Biden កំពុងរុញច្រានឲ្យជម្លោះ រវាងអ៊ុយក្រែននិងរុស្សីរីកកាន់តែធំ ហើយព្រមទាំងកំពុងប្រថុយប្រថាន ក្នុងការប្រឈមមុខទៅនឹង ការធ្វើសង្គ្រាមដ៏គ្រោះថ្នាក់ ជាមួយនឹងរុស្សីទៀតផង។

អតីតសមាជិកសភាអាមេរិក និងជាអតីតបេក្ខភាពប្រធានាធិបតី កាលពីឆ្នាំ២០២០លោកស្រី Tulsi Gabbard បានចេញមកព្រមានចំៗថា ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន កំពុងនាំពិភពលោក ឲ្យធ្លាក់ចុះទៅក្នុងជម្លោះដោយ នុយក្លេអ៊ែរតាមរយៈការប្រែក្លាយ សង្គ្រាមនៅអ៊ុយក្រែនទៅជាសង្គ្រាមបែប Proxy war ជាមួយ
រុស្សី។

លោកស្រីបានបញ្ជាក់បែបនេះទៀតថា ពលរដ្ឋអាមេរិកទាំងអស់គួរតែ ស្វែងយល់អំពីភាពគ្រោះថ្នាក់ នៃការដឹកនាំនិងមេដឹកនាំ របស់រដ្ឋាភិបាលវ៉ាស៊ិនតោននៅពេលនេះ។
ទិដ្ឋភាពជាក់ស្តែងដែលជាការ គម្រាមកំហែងខ្លាំងបំផុតដែលអាមេរិក កំពុងប្រឈមមុខគឺជាសង្គ្រាម ដែលកំពុងតែបន្តនៅពេលនេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top