ព័ត៌មានអន្តរជាតិ

អតីតភរិយាលោក Donald Trump បាត់បង់ជីវិតនៅក្នុងវ័យ ៧៣ឆ្នាំ

បរទេស៖ អតីតភរិយារបស់លោក Donald Trump លោកស្រី Ivana Trump ត្រូវបានសារព័ត៌មានចេញផ្សាយថា បានទទួលមរណភាពនៅក្នុងងវ័យ ៧៣ឆ្នាំហើយ កាលពីថ្ងៃម្សិលមិញនេះ។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយអតីតប្រធានាធិបតីលោក Donald Trump និងបានពណ៍នាលោកស្រី Ivana គឺជាមនុស្សស្រីដ៏អស្ចារ្យ និងជាប្រពន្ធដ៏គួរឲ្យស្រឡាញ់ និងស្រស់ស្អាតបំផុត ក្នុងរយៈពេល១៦ឆ្នាំ ក្នុងពេលរួមរស់ជាមួយគ្នា។

លោក Trump បានប្រើប្រាស់បណ្តាញសង្គមរបស់លោក Truth Social ជាបណ្តាញចែកចាយដំណឹងដ៏ធំមួយនេះ និងដោយបានសរសេរទៀតថា ខ្ញុំពិតជាមានអារម្មណ៍ ពិបាកចិត្តខ្លាំងណាស់ ក្នុងការប្រាប់អ្នកទាំងអស់គ្នា Ivana Trump បានស្លាប់បាត់បង់ជីវិតនៅឯគេហដ្ឋាន របស់គាត់នៅក្នុងទីក្រុងញូវយ៉ក ៕

ប្រែសម្រួល ៖ ស៊ុន លី

To Top