ព័ត៌មានអន្តរជាតិ

យូអិន​ ៖ ពិភពលោក មានជម្រើស ២ ចំពោះមុខបញ្ហា បម្រែបម្រួល អាកាសធាតុ

បរទេស ៖ អគ្គលេខាអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងនៅក្នុងសន្ទរកថា មួយកាលពីថ្ងៃចន្ទ នាទីក្រុងប៊ែរឡាំង បានលើកឡើងថាពិភពលោក នៅ ពេលនេះមានជម្រើស ក្នុងការជ្រើសយករវាងការ ចូលរួមគ្នាធ្វើការឬនឹងធ្វើអត្តឃាត រួមគ្នាដើម្បីដោះស្រាយបញ្ហា បម្រែបម្រួលអាកាសធាតុ។

លោក Guterres បានពន្យល់បែបនេះថា ការផ្តោតយកចិត្តទុកដាក់ លើផលផ្ទះកញ្ចក់ការកើនឡើង នៃកំពស់ទឹកសមុទ្រ ការកើនឡើង នៃកំដៅសមុទ្រសុទ្ធ តែបានឈានទៅដល់ កំណត់ត្រាហើយមនុស្ស ជាងពាក់កណ្តាលពិភពលោក កំពុងជួបប្រទះបញ្ហារស់ នៅក្នុងតំបន់ទឹកជំនន់គ្រោះរាំងស្ងួត ខ្យល់ព្យុះខ្លាំង ព្រមទាំងភ្លើងឆេះព្រៃ គឺគ្មានប្រជាជាតិ ណាមួយអាចគេច ផុតឡើយ។

លោកបន្តថា អ្វីដែលធ្វើឱ្យខ្ញុំ ពិបាកចិត្ត បំផុតនៅពេលនេះ នោះគឺ ថា ក្នុងការប្រឈមមុខ នឹង វិបត្តិ សកល នេះ យើង អាចនឹងបរាជ័យ ក្នុង ការ ធ្វើ ការ រួម គ្នាជាសហគមន៍ ពហុភាគី ។
ប្រជាជាតិ បន្តលេងល្បែង ស្តីបន្ទោសដាក់គ្នា ជាជាងការទទួលខុសត្រូវ សម្រាប់អនាគតរួមរបស់យើង។ ពិតណាស់យើងមិន អាចបន្តប្រើប្រាស់វិធីនេះតទៅទៀត បានទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top