ព័ត៌មានអន្តរជាតិ

អាវុធចម្រុះ ដែលលោកខាងលិច ផ្តល់ឲ្យអ៊ុយក្រែនកំពុងផ្តល់ភាពលំបាក ដល់យោធាអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត The Wall Street Journal បានសរសេរថា ភាពចម្រុះនៃអាវុធដ៏ច្រើនប្រភេទ ដែលអ៊ុយក្រែនបានទទួល ពីលោកខាងលិចកំពុងបង្កភាព លំបាកដល់យោធា។

ក្រុមអ្នកវិភាគទាំងអង់គ្លេស និងអាមេរិកបានរាយការណ៍ប្រាប់ទៅ WSJ ថាទោះបីជាអាវុធទាំងនោះ មានប្រសិទ្ធភាពខ្ពស់ក្តី ចំពោះការប្រយុទ្ធប្រឆាំងទៅនឹង ប្រទេសរុស្សីប៉ុន្តែការដឹកជញ្ជូនអាវុធ ដែលមានលក្ខណៈចម្រុះគ្នាបែបនេះ នឹងបង្កភាពលំបាកដល់យោធា របស់អ៊ុយក្រែននិងបូករួមទាំងបញ្ហាហ្វឹកហាត់ ក្នុងការប្រើប្រាស់និងការហ្វឹកហាត់ ដើម្បីជួសជុលនិងថែរក្សាផងដែរ។

ជាក់ស្តែងកាលពីដើមជម្លោះអាមេរិក និងសម្ព័ន្ធមិត្តបានបញ្ជូនប្រព័ន្ធ បាញ់មីស៊ីលចល័ត Portable Stinger Anti-Aircraft និងប្រព័ន្ធបាញ់រ៉ូក្កែត Javelin anti-tank rockets ជាច្រើនប៉ុន្តែភ្លាមៗ វាបានអស់ពីស្តុកដូច្នេះអាមេរិក នៅក្នុងខែមេសាក៏បានសម្រេចចិត្តប្តូរជំនួសវិញ នូវការផ្គត់ផ្គង់ប្រព័ន្ធអាវុធធុនធ្ងន់ M777 towed howitzer និងបន្តបន្ទាប់
មកប្រព័ន្ធបាញ់រ៉ូក្កែត HIMARS នៅក្នុងខែមិថុនាកន្លងមកនេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top