ព័ត៌មានអន្តរជាតិ

លោក Joe Biden ប្រកាសផ្តល់កញ្ចប់ថវិកា ២,៣ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងបញ្ហា បម្រែបម្រួលអាកាសធាតុ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការប្រកាសផ្តល់កញ្ចប់ថវិកា ប្រមាណជា ២,៣ពាន់លានដុល្លារ ដើម្បីជាការវិនិយោគនិងជួយទៅដល់ ការសាងសង់ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយណា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារអាកាសធាតុអាក្រក់ និងគ្រោះធម្មជាតិបានប្រសិទ្ធភាព។

សេចក្តីថ្លែងការណ៍របស់លោក Biden ត្រូវបានធ្វើឡើងនៅក្នុងពេលដែល រលកកំដៅកំពុងបន្តវាយប្រហារ នៅតាមប្រទេសជាច្រើនលើ ពិភពលោកជាពិសេសបណ្តាប្រទេស ក្នុងតំបន់អឺរ៉ុប និងប្រទេសក្នុងតំបន់អាមេរិក ខាងជើងហើយខណៈដែល ពលរដ្ឋអាមេរិកប្រមាណជា ១០លាននាក់ ក៏កំពុងរងការកើនឡើងនៃ កំដៅខ្លាំងក្លាផងដែរនៅសប្តាហ៍នេះ។

លោកបន្តទៀតដែរថា ថវិកាទាំងនោះនឹងប្រើប្រាស់ទៅលើ ការវិនិយោគនិងការស្រាវជ្រាវ រកឃើញថ្មីអំពីបច្ចេកវិទ្យាទប់ស្កាត់ ទឹកជំនន់ការបង្កើនការប្រើប្រាស់ ចាំបាច់ការកសាងអគារ ដែលមានភាពធន់ទ្រាំខ្លាំងនិងក៏ដូចជា
ជួយដល់ក្រុមគ្រួសារខ្វះខាតក្នុងការ ចំណាយទៅលើថាមពលចាំបាច់ក្នុង ផ្ទះការពារកំដៅពីខាងក្រៅផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top