ព័ត៌មានអន្តរជាតិ

អ្នកការទូតជើងចាស់ របស់អាមេរិកវ័យជិត ១០០ឆ្នាំ ព្រមានលោក Joe Biden លើបញ្ហាជាមួយចិន

បរទេស៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger បានប្រាប់សារព័ត៌មាន Bloomberg ថា ប្រធានាធិបតីអាមេរិក លោក Joe Biden គួរតែបង្ហាញពី “ភាពបត់បែនរបស់អតីតប្រធានាធិបតីអាមេរិក Nixon” និងប្រព្រឹត្តចំពោះប្រទេសចិន ដោយអត់ធ្មត់។ រដ្ឋបុរសវ័យចំណាស់បាននិយាយថា ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោន គួរតែធ្វើការដើម្បីទប់ស្កាត់ឥទ្ធិពល របស់ទីក្រុងប៉េកាំង នេះ គឺ “មិនអាចសម្រេចបានតាមរយៈ ការប្រឈមមុខគ្នាជាអចិន្ត្រៃយ៍ទេ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ Bloomberg នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ លោក Kissinger បានអះអាងថា លោក “Biden និងរដ្ឋបាលមុនៗ ត្រូវបានជះឥទ្ធិពលខ្លាំងពេក ដោយទិដ្ឋភាពក្នុងស្រុក នៃទស្សនៈរបស់ប្រទេសចិន” ហើយនៅក្នុងការប្រញាប់ប្រញាល់ របស់ពួកគេដើម្បីប្រឆាំងនឹង អំណាចដែលកំពុងកើនឡើង ទ្រព្យសម្បត្តិ និងឥទ្ធិពលរបស់ទីក្រុងប៉េកាំង ដែលនាំឱ្យបរាជ័យក្នុងការចាប់យកឱកាស “អចិន្ត្រៃយ៍នៃប្រទេសចិន” ។

ក្នុងនាមជារដ្ឋមន្រ្តីការបរទេស កាលពីក្នុងតំណែងរបស់ប្រធានាធិបតី Richard Nixon, លោក Kissinger បានតស៊ូមតិអំពីការចូលរួមការទូត ជាមួយនឹងប្រទេសចិនកុម្មុយនិស្ត ដើម្បីការពារវាពីការចូលរួមជាមួយ សហភាពសូវៀតក្នុងអំឡុងពេលសង្រ្គាមត្រជាក់។ ការផ្សព្វផ្សាយជាច្រើនឆ្នាំត្រូវបាន បញ្ចប់នៅក្នុងដំណើរទស្សនកិច្ចរបស់ Nixon ទៅកាន់ទីក្រុងប៉េកាំងក្នុងឆ្នាំ 1972 បន្ទាប់ពីនោះ គឺប្រទេសចិនបានបើកសេដ្ឋកិច្ចរបស់ខ្លួន ទៅកាន់លោកខាងលិច ដោយត្រួសត្រាយផ្លូវសម្រាប់ការ ឈានទៅដល់ឋានៈជាមហាអំណាច។

ខណៈពេលដែល លោក Kissinger អាចនឹងជួយសម្រួលដល់ការឡើង កាន់អំណាចរបស់ប្រទេសចិននោះ ស្រាប់តែ រដ្ឋបាលលោក Trump និង Biden បានព្យាយាមទប់ទល់នឹងការកើនឡើងនេះ។ លោក Trump បានចោទប្រកាន់ទីក្រុងប៉េកាំង ពីការអនុវត្តពាណិជ្ជកម្មមិនស្មើភាព និងបានដាក់ពន្ធតឹងរ៉ឹង លើការនាំចូលរបស់ចិន ខណៈដែលយោធាបានចុះបញ្ជី “បញ្ហាប្រឈមរបស់ [ចិន] នៅឥណ្ឌូប៉ាស៊ីហ្វិក” ជាអាទិភាពទី១ របស់ខ្លួន ដែលជាចំណាត់ថ្នាក់ដែលនៅតែ មិនផ្លាស់ប្តូរនៅក្រោមលោក Biden ៕

ប្រែសម្រួលៈ ណៃ តុលា

To Top