បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាសភាជាតិ នៃប្រទេសបារាំង បានឈានទៅ ដល់ការបោះឆ្នោត សម្រេចមួយកាលពីថ្ងៃអង្គារម្សិលមិញ ក្នុងការបញ្ចប់ទៅនៃការប្រកាសដាក់ ប្រទេសក្នុងកម្រិត ប្រកាសអាសន្ន ផ្នែកសុខាមាលភាព និងចេញពីបញ្ហាកូវីដ ដែលវានឹងចូលជាធរមាន ចាប់ពីថ្ងៃទី១ខែសីហាខាងមុខនេះតទៅ ។
នៅក្នុងរដ្ឋសភាជាតិ សម្លេងបោះឆ្នោតគាំទ្រ មានប្រមាណជា១៨៤សម្លេង ទល់នឹងសម្លេងប្រឆាំង១៤៩ ខណៈដែលការបោះឆ្នោតនៅព្រឹទ្ធសភា មានសម្លេងគាំទ្រប្រមាណជា២០៩ សម្លេងទល់នឹងសម្លេងប្រឆាំង៣០សម្លេង នេះបើយោង តាមការចេញផ្សាយបញ្ជាក់ ដោយកាសែតបារាំង Le Figaro។
ការសម្រេចចិត្តនេះ មានន័យថា នឹងអនុញ្ញាតិឲ្យរដ្ឋាភិបាលបារាំង ក្នុងការណែនាំនូវគោលការណ៍ច្បាប់ថ្មី ដែលទាមទារឲ្យអ្នកធ្វើដំណើរបរទេស ក្នុងការបង្ហាញលិខិតធ្វើតេស្ត ដែលអវិជ្ជមានកូវីដប៉ុណ្ណោះ នៅពេលដែលធ្វើដំណើរ មកដល់ប្រទេសបារាំង។
ទោះបីជាយ៉ាងណាក្តីទីភ្នាក់ងារជាតិ នៃគ្រប់គ្រងកិច្ចការងារសុខភាពរបស់ប្រទេស បារាំងឬ HAS និងរដ្ឋាភិបាលបារាំងនឹងបន្តដាក់កាតព្វកិច្ច ចាំបាច់ដដែល សម្រាប់ក្រុមអ្នកធ្វើការ ឲ្យសេវាសុខភាពចាំ បាច់ត្រូវតែទទួលវ៉ាក់សាំង ឲ្យបានគ្រប់គ្នាមុន ពេលដែលពួកគេត្រូវ ត្រឡប់ ចូលមកបម្រើការងារហើយ នឹងលើកលែងនៅក្នុងករណីដែល HAS ជឿជាក់ថាគួរតែត្រូវមាន ការផ្លាស់ប្តូរកាតព្វកិច្ច នេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
