ព័ត៌មានអន្តរជាតិ

អាមេរិក ត្រៀមយោធាសម្រាប់ដំណើរ ទស្សនកិច្ច លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែត AP និង rt.com បានឲ្យដឹងថា មន្ទីរប៉ង់តាហ្គោន នឹងអាចធ្វើការបញ្ចូនយោធា បន្ថែមបូក រួមទាំងនាវាយន្តហោះ ចម្បាំង និងប្រព័ន្ធយកការណ៍ ជាច្រើនទៀតផង ដើម្បីចូលរួមការពារដំណើរ ទស្សនកិច្ច របស់លោកស្រី Nancy Pelosi ដែលជាមន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាលអាមេរិក ទៅកាន់កោះតៃវ៉ាន់។

ប្រភពដដែលបានបន្តទៀតថា ផែនការយោធាបែបបន្ទាន់នេះ ត្រូវបានរៀបចំឡើង ដោយកងកម្លាំងយោធា របស់អាមេរិក ដែលក្នុងនោះរួមមានទាំងបន្ទាត់ ការពារសម្រាប់ការហោះហើរ របស់លោស្រីឬ Pelosi និងទាំងការស្នាក់នៅ របស់លោកស្រីផងដែរ។

មន្ត្រីយោធាអាមេរិក បានបញ្ជាក់ថា តម្រូវការចាំបាច់បំផុតនោះ គឺការបង្កើតរង្វង់ការពារ សម្រាប់លោកស្រី និងត្រៀមខ្លួនរួច ជាស្រេចសម្រាប់ រាល់ហេតុការណ៍ វាយប្រហារណាមួយ ដែលអាចកើត ឡើងជាពិសេស ជាមួយនឹងចិន។

គួរឲ្យដឹងដែរថា រដ្ឋាភិបាលទីក្រុងប៉េកាំង ធ្លាប់បានព្រមាន កន្លងរួចមកហើយថា ដំណើរទស្សនកិច្ច របស់លោកស្រី Pelosi មកកាន់កោះតៃវ៉ាន់ នឹងអាចបង្កើត ទៅជាផលលំបាក ជាបន្តបន្ទាប់ ជាមិនខានសម្រាប់ទំនាក់ទំនង រវាងប្រទេសទាំងពីរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top