ព័ត៌មានអន្តរជាតិ

លោកស៊ី ជីនពីង ព្រមានកុំឲ្យ មានការយល់ខុសរវាង ទំនាក់ទំនងចិន និងអាមេរិក និងមើលរំលង ការអភិវឌ្ឍន៍របស់ចិន

ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ដើម្បីចូលទៅជិត និងកំណត់និយមន័យ ទំនាក់ទំនងចិន-អាមេរិក ក្នុងលក្ខខណ្ឌ នៃការប្រកួតប្រជែង ជាយុទ្ធសាស្ត្រ និងចាត់ទុកប្រទេសចិន ជាគូប្រជែងចម្បង ហើយបញ្ហាប្រឈម រយៈពេលវែងដ៏ធ្ងន់ធ្ងរបំផុត គឺការយល់ខុសរវាង ទំនាក់ទំនងចិន និងអាមេរិក និងការមើលរំលងការ អភិវឌ្ឍន៍របស់ប្រទេសចិន ហើយនឹងធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរ និងសហគមន៍អន្តរជាតិយល់ច្រឡំ ។

លោក ស៊ី ជីនពីង បានធ្វើការកត់សម្គាល់ នៅពេលកំពុងជួបពិភាក្សា ជាមួយសមភាគីអាមេរិកលោក ចូ បៃដិន តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោកបានបន្ថែមថា ភាគីទាំងពីរត្រូវរក្សា ទំនាក់ទំនងនៅគ្រប់កម្រិត និងប្រើប្រាស់ឱ្យបានល្អនូវបណ្តាញ ទំនាក់ទំនងដែលមានស្រាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ទ្វេភាគី ៕

To Top