ព័ត៌មានអន្តរជាតិ

កងកម្លាំងយោធាចិន ត្រៀមខ្លួនធ្វើសង្គ្រាម

បរទេស៖ កងកម្លាំងយោធារបស់ចិនមួយ បានធ្វើការបង្ហោះអំពីការត្រៀមខ្លួន ធ្វើសង្គ្រាមនៅលើបណ្តាញសង្គមចិនដ៏ល្បី Weibo ហើយជាលទ្ធផលខ្លួន បានទទួលការយល់ព្រម និងគាំទ្រយ៉ាងខ្លាំងសំណាក់ អ្នកប្រើប្រាស់បណ្តាញសង្គម ដល់ទៅរាប់រយពាន់នាក់។

ការបង្ហោះនៅលើបណ្តាញសង្គម ដោយប្រើប្រាស់ពាក្យថា Preparing for war ជាភាសាចិនលើកនេះ បានធ្វើឡើងនៅចំពេលដែល កំពុងមានភាពតានតឹងខ្លាំងរវាងរដ្ឋាភិបាល ក្រុងប៉េកាំងជាមួយនឹង រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ជុំវិញបញ្ហាកោះតៃវ៉ាន់។

ការបង្ហោះសារដែលត្រូវធ្វើឡើង ដោយប្រើប្រាស់ពាក្យតែពីរពាក្យប៉ុណ្ណោះ ជាភាសាចិនត្រូវបានបង្ហោះលើ បណ្តាញសង្គម Weibo ដោយផែកយោធាចិន PLA’s 80th Group Army ដែលមានមូលដ្ឋានស្ថិតនៅក្នុងទីក្រុង Weifang ខេត្ត Shandong ហើយភ្លាមៗវាត្រូវបានទទួល ការគាំទ្រយ៉ាងខ្លាំងពិសំណាក់ អ្នកប្រើប្រាស់ជាង ៣០ម៉ឺនគណនេយ្យ និងការឆ្លើយឆ្លងបញ្ចេ
មតិដល់ទៅ ២ម៉ឺនដង ។

ពាក្យជាភាសាចិនដែលអាច ត្រូវបានគេមើលឃើញថាបកប្រែថា Prepare for war ឬ ready for fight ប៉ុន្តែ The Global Times បានអះអាងថាការបកប្រែអត្ថន័យ ឲ្យត្រឹមត្រូវនោះគឺ Preparing for war!៕

ប្រែសម្រួល៖ ស៊ុន លី

To Top