ព័ត៌មានអន្តរជាតិ

មេដឹកនាំអាល់កៃដា Ayman al-Zawahiri ត្រូវបានសម្លាប់ដោយយន្តហោះ គ្មានមនុស្សបើករបស់ CIA ក្នុងទឹកដីអាហ្វហ្គានីស្ថាន

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ថា មេដឹកនាំអាល់កៃដា លោក Ayman al-Zawahiri ត្រូវបានសម្លាប់ដោយយន្តហោះវាយប្រហារគ្មានមនុស្សរបស់ CIA នៅក្នុងទឹកដីអាហ្វហ្គានីស្ថាន កាលពីចុងសប្តាហ៍កន្លងទៅនេះ ។ មន្ត្រីរបស់សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃចន្ទ ដែលនេះជាមេដឹកនាំយោធាធំបំផុត ចាប់តាំងពីស្ថាបនិករបស់ខ្លួន គឺ លោក អូស្មា ប៊ីន ឡាដិន (Osama bin Laden)ត្រូវបានសម្លាប់នៅក្នុងឆ្នាំ ២០១១ ។

លោក Zawahiri ជាគ្រូពេទ្យវះកាត់ជនជាតិអេហ្ស៊ីបម្នាក់ ដែលមានប្រាក់២៥លានដុល្លារ សម្រាប់ការដឹកនាំរបស់គាត់ ដែលជាអ្នកជួយសម្របសម្រួល នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានវាយប្រហារ ដោយសម្លាប់មនុស្សអស់ជិត៣.០០០នាក់ ។

មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីសហរដ្ឋអាមេរិក បានលើកឡើងដោយលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ទីភ្នាក់ងារ CIA បានអនុវត្តន៍ដោយប្រើយន្តហោះគ្មានមនុស្ស ធ្វើការវាយប្រហារនៅក្នុងក្រុងកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប បានលើកឡើងថា “កាលពីចុងសប្តាហ៍កន្លងមកនេះ សហរដ្ឋអាមេរិក បានធ្វើការបោសសម្អាតក្រុមភេរវកម្ម និយមមួយប្រឆំាងនឹង ក្រុមបោះបោរអាល់កៃដា ដែលមានគោលដៅនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន” ។

មន្ត្រីដដែលនេះបានឲ្យដឹងទៀតថា “ប្រតិបត្តិការបានទទួលជោគជ័យទាំងស្រុង ហើយមិនមានជនស៊ីវិលស្លាប់បាត់បង់ជីវិតឡើយ” ។

មិនមានមានភាពច្បាស់លាស់ភ្លាមៗ ថាតើ សហរដ្ឋអាមេរិក មិនមានវត្តមានកងទ័ពរបស់អាមេរិក នៅលើដីយ៉ាងណានោះទេ ដោយបានបញ្ជាក់ថា លោក Zawahiri ត្រូវបានសម្លាប់ហើយ  ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top