ព័ត៌មានអន្តរជាតិ

អាមេរិក និងចិន ចង់បញ្ចៀស ការប្រឈមមុខ ដាក់គ្នាជុំវិញ ដំណើរទស្សនកិច្ច របស់លោកស្រី Pelosi

ប៉េកាំង ៖ ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានគ្របដណ្ដប់លើចំណងជើង ជាសកលកាលពីថ្ងៃអង្គារ ជាមួយនឹងការធ្វើដំណើរ ដែលរំពឹងទុកយ៉ាងខ្លាំងរបស់លោកស្រី ទៅកាន់ទីក្រុងតៃប៉ិ ដោយក្លាយជាមន្ត្រី ជាន់ខ្ពស់អាមេរិក ដែលទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងរយៈពេល ២៥ឆ្នាំ និងបង្កឱ្យមានការគំរាមកំហែង និងការវាយប្រហារ ដោយពាក្យសំដីពីប្រទេសចិន។

ហានិភ័យនៃការកើនឡើង បន្ថែមទៀត ដែលអាចធ្វើឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានអស្ថិរភាព គឺជាក្តីកង្វល់ដែលកំពុងកើតមាន សម្រាប់អ្នកឃ្លាំមើល សន្តិសុខជាតិ។

លោក Allen Carlson សាស្ត្រាចារ្យរងនៅនាយកដ្ឋាន រដ្ឋាភិបាល នៃសាកលវិទ្យាល័យ Cornell និងជាអ្នកសិក្សាឈានមុខគេ លើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន បានមើលឃើញពីហានិភ័យ នៃជម្លោះដូចជាការពិត ប៉ុន្តែបានសង្កត់ធ្ងន់ថា ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង មានចំណាប់អារម្មណ៍ ក្នុងការទប់ស្កាត់ស្ថានភាពនេះ ។

លោក Carlson បានថ្លែងទៅកាន់ The National អំពីដំណើរទស្សនកិច្ចនេះថា តើអ្នកយល់យ៉ាងណាចំពោះដំណើរទស្សនកិច្ចនេះ?

ផ្ទាំងពាណិជ្ជកម្ម

ដំណើរទស្សនកិច្ច នេះជាគំនិតល្អ ប៉ុន្តែវាត្រូវ បានកំណត់ ពេលវេលាយ៉ាងអាក្រក់។ ម៉្យាងវិញទៀត វាបង្ហាញដល់ប្រទេសចិនថា ការតាំងចិត្តរបស់អាមេរិកក្នុងការគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួន ហាក់ដូចជាត្រូវការចាំបាច់ ហើយមនុស្សជាច្រើននៅតៃវ៉ាន់ក៏ចង់បានផងដែរ។

ម៉្យាងវិញទៀត រឿងចុងក្រោយ ដែលពិភពលោកត្រូវការនាពេលនេះ គឺវិបត្តិអន្តរជាតិមួយទៀត ដោយសារភាពមិនប្រាកដប្រជា ទាំងអស់ដែលមាននៅក្នុងពន្លឺ នៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងជំងឺរាតត្បាតកូវីដ-១៩ ។

តើសមយុទ្ធយោធា របស់ចិន ចាប់ផ្តើមពីថ្ងៃទី០៤ សីហា មានផលប៉ះពាល់យ៉ាងណា? នេះអាស្រ័យលើបញ្ហាពីរ។ ទីមួយ តើការឆ្លើយ តបរបស់ក្រុង ប៉េកាំង នឹងមានកម្លាំងប៉ុណ្ណា ចំពោះដំណើរទស្សនកិច្ចនេះ? ទីពីរតើអ្នកនៅតៃវ៉ាន់ នឹងឆ្លើយតបយ៉ាងណា។

នាពេលកន្លងមក នៅពេលដែលចិន បានធ្វើសកម្មភាពខ្លាំងពេក ឆ្ពោះទៅកាន់កោះនេះ តាមទស្សនៈរបស់ទីក្រុងប៉េកាំង វាបានធ្វើឱ្យមានការបង្រួបបង្រួម នៃអត្តសញ្ញាណរបស់តៃវ៉ាន់ ។ មនុស្សម្នាក់អាច ស្រមៃមើលសេណារី យ៉ូដូចគ្នា ដែលកំពុងតែលេងនៅពេលនេះ ប្រសិនបើទីក្រុងប៉េកាំង ងាកទៅរកវិធានការ តឹងរ៉ឹងឆ្ពោះទៅកាន់កោះនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top