ព័ត៌មានអន្តរជាតិ

លោកស្រី Nancy Pelosi ទៅដល់កូរ៉េខាងត្បូងហើយ ដោយចុះចតនៅមូលដ្ឋាន ទ័ពអាកាស យោធាអាមេរិក Osan

សេអ៊ូល ៖ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi បានធ្វើដំណើរទៅដល់ ប្រទេសកូរ៉េខាងត្បូងហើយ ដោយបានចុះចតនៅមូលដ្ឋាន ទ័ពអាកាសយោធាអាមេរិក Osan នេះបើតាមសេវា Flightradar ដែលតាមដានជើងហោះហើរ តាមពេលវេលាជាក់ស្តែង រាយការណ៍កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន TASS របស់រុស្ស៊ី ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងត្បូង គឺលោកស្រី Pelosi នឹងមកដល់សណ្ឋាគារមួយ នៅម៉ោងប្រហែល ១១ យប់ម៉ោងក្នុងស្រុក ។ លោកស្រីគ្រោងនឹងជួបជា មួយលោក Kim Jin-pyo ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) ៕

ផ្ទាំងពាណិជ្ជកម្ម

ប្រែសម្រួលៈ ណៃ តុលា

To Top