ព័ត៌មានអន្តរជាតិ

Update: កោះតៃវ៉ាន់ ត្រៀមទប់ទល់សង្រ្គាម ប៉ុន្តែមិនបញ្ឆេះវាទេ!

Update: កោះតៃវ៉ាន់ ត្រៀមទប់ទល់សង្រ្គាម ប៉ុន្តែមិនបញ្ឆេះវាទេ, នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFPនៅមុននេះបន្តិច។

យោធារបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួន កំពុងតាមដានយ៉ាងដិតដល់ នូវសមយុទ្ធរបស់ចិន ដែលមិនធ្លាប់មានពីមុនមក ដែលធ្វើឡើងនៅក្នុងដែនទឹក ជុំវិញកោះនេះ ហើយត្រូវបានរៀបចំ សម្រាប់សង្គ្រាម ប៉ុន្តែនឹងបញ្ឆេះវាទេ។

ក្រសួងការពារជាតិរបស់តៃប៉ិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រសួងការពារជាតិ សង្កត់ធ្ងន់ថា ខ្លួននឹងប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការរៀបចំ សម្រាប់សង្គ្រាម ដោយមិនស្វែងរកសង្រ្គាម និងជាមួយនឹងអាកប្បកិរិយា មិនធ្វើឱ្យជម្លោះកើនឡើង និងបង្កឱ្យមានជម្លោះ” ។

To Top