ព័ត៌មានអន្តរជាតិ

Breaking News: ចិនបាញ់មីស៊ីល ជាច្រើនគ្រាប់ នៅជិតកោះតៃវ៉ាន់ ក្នុងសមយុទ្ធបាញ់គ្រាប់ពិត ខណៈ PLA ឡោមព័ទ្ធកោះ

បរទេស៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយថា ប្រទេសចិនបានបាញ់មីស៊ីលជាច្រើនគ្រាប់ ឆ្ពោះទៅកាន់ដែនទឹកក្បែរភាគឦសាន និងភាគនិរតីនៃកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ខណៈដែលទីក្រុងប៉េកាំង ជោគជ័យ លើការសន្យារបស់ខ្លួនថា ទីក្រុងតៃប៉ិនឹងបង់តម្លៃ សម្រាប់ការធ្វើជាម្ចាស់ ផ្ទះប្រធានសភាអាមេរិក Nancy Pelosi ។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា បញ្ជាការ Eastern Theater របស់យោធាចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីល ជាច្រើនគ្រាប់ត្រូវបានបាញ់ចូលទៅក្នុងសមុទ្រនៅភាគខាងកើតនៃកោះតៃវ៉ាន់។ បញ្ជាការដ្ឋាននេះបាននិយាយថា មីស៊ីលទាំងអស់បានវាយប្រហារ គោលដៅយ៉ាងត្រឹមត្រូវ។

សេចក្តីថ្លែងការណ៍បានបន្តថា “បេសកកម្មហ្វឹកហ្វឺនបាញ់គ្រាប់ពិតទាំងមូលត្រូវបានបញ្ចប់ដោយជោគជ័យ ហើយការគ្រប់គ្រងដែនអាកាស និងសមុទ្រដែលពាក់ព័ន្ធ ត្រូវបានដាក់ចេញ” ។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា មុននេះ បញ្ជាការ Eastern Theater បាននិយាយថា ខ្លួនបានធ្វើការហ្វឹកហ្វឺនបាញ់គ្រាប់ពិត រយៈចម្ងាយឆ្ងាយ នៅច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្នែកនៃសមយុទ្ធយោធា ដែលបានគ្រោងទុកនៅជុំវិញកោះនេះ ៕

To Top