ព័ត៌មានអន្តរជាតិ

តួគី នឹងបើកទំព័រថ្មី សម្រាប់ទំនាក់ទំនង ជាមួយនឹងរុស្សី

បរទេស៖ ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan កាលពីថ្ងៃសុក្រម្សិលមិញនេះ បានមានប្រសាសថា លោកនឹងរំពឹងទុកនូវ កិច្ចប្រជុំដ៏មានផ្លែផ្កាមួយ ជាមួយនឹង លោកប្រធានាធិបតីរុស្សី Vladimir Putin ដែលនឹងអញ្ជើញ មកដល់ទីក្រុង Sochi ។

លោក Erdogan បានថ្លែងបែបនេះថា៖ ខ្ញុំជឿជាក់ថា កិច្ចពិភាក្សារបស់យើងនឹង អាចឈានទៅដល់ការបើកទំព័រថ្មី នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេស។ អ្វីដែលខ្ញុំចង់និយាយនោះគឺជា កិច្ចសហប្រតិបត្តិការលើ វិស័យថាមពល ព្រមទាំងបញ្ហាផ្សេងទៀត ដូចជាផលិតផលធញ្ញជាតិ របស់អ៊ុយក្រែន បញ្ហាសមុទ្រខ្មៅ បញ្ហាទេសចរណ៍និងក៏ដូចជាបញ្ហា ក្នុងតំបន់ផ្សេងទៀតផងដែរ។

លោកប្រធានាធិបតីរូបនេះ ក៏បានអះអាងដែរថា បញ្ហានៅស៊ីរី ក៏នឹងអាចក្លាយទៅជាបញ្ហា សម្រាប់ពិភាក្សាគ្នាផងដែរ ដោយលោកបានលើកឡើង ពីកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងទៅនឹង ភេវរកម្មអន្តរជាតិ ក៏ជាកត្តាចាំបាច់ ក្នុងការចូលរួមដោះស្រាយគ្នា ផងដែរ។

លោក Erdogan បានបន្តទៀតថា៖កិច្ចពិភាក្សាលើកនេះគឺជាកិច្ចពិភាក្សាដែលមានសារៈសំខាន់បំផុតហើយក៏ព្រោះតែពិភពលោកបច្ចុប្បន្នកំពុងទន្ទឹងរងចាំមើលលទ្ធផលដែលអាចកើតចេញ
ពីកិច្ចពិភាក្សានៅក្នុងទីក្រុង Sochi នៅពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top