ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ បញ្ជាឲ្យបើកការស៊ើបអង្កេតបន្ទាន់ ជុំវិញករណីអគ្គិភ័យឆាបឆេះក្លឹបកម្សាន្ត បណ្តាលឲ្យស្លាប់មនុស្ស ១៤នាក់

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រីថៃ បានបញ្ជាឱ្យមានការស៊ើបអង្កេត លើករណីអគ្គិភ័យដ៏ធំមួយ ដែលបានឆាបឆេះក្លឹបរាត្រី១កន្លែង ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៤នាក់ ។

គួររំលឹកថា អគ្គីភ័យបានឆាបឆេះនៅម៉ោង ១ទៀបភ្លឺនៅត្រង់ចំណុច Mountain B nightspot ក្នុងស្រុក Sattahip ខេត្ត Chonburi ចម្ងាយប្រហែល ១៥០គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុងបាងកក។

ខ្សែវីដេអូដែលបង្ហោះដោយសេវាសង្គ្រោះ បានបង្ហាញឱ្យឃើញអ្នកទស្សនា ដែលអស់សង្ឃឹមរត់ចេញពីក្លឹបស្រែក សម្លៀកបំពាក់របស់ពួកគេបានឆាបឆេះ ខណៈដែលភ្លើងឆេះយ៉ាង សន្ធោសន្ធៅនៅខាងក្រោយ ។

លោក Chalit Chotisupakarn ដែលបានរត់គេចខ្លួនដោយរលាកដៃ និងដងខ្លួន បានរៀបរាប់ពីទិដ្ឋភាពនៃការភ័យស្លន់ស្លោ និងអស់សង្ឃឹម នៅគ្រាដែលមនុស្សព្យាយាមចេញពីអគារ ។

ផ្ទាំងពាណិជ្ជកម្ម

មូលនិធិសង្គ្រោះ Sawang Rojanathammasathan បានឲ្យដឹងថា មនុស្ស១៤នាក់បានស្លាប់ និងប្រហែល៤០នាក់បានរងរបួស ។

ក្រុមសេវាកម្មបានឲ្យដឹងថា បានចំណាយពេលជាង ៣ម៉ោងដើម្បីពន្លត់ភ្លើងនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top