ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីអាស៊ី-ប៉ាស៊ីហ្វិក លាតត្រដាង ពីការប្រេះឆាជុំវិញ បញ្ហាកោះតៃវ៉ាន់

តូក្យូ៖ ប្រភពសន្និសីទបានឲ្យដឹងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ក្នុងតំបន់ដែលប្រមូលផ្តុំប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ១៨ បានលាតត្រដាងពីភាពប្រេះឆាកាលពីថ្ងៃសុក្រ ជុំវិញសមយុទ្ធយោធា ដែលកំពុងបន្តរបស់ចិន នៅជិតកោះតៃវ៉ាន់ ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចកម្រិតខ្ពស់ របស់សហរដ្ឋអាមេរិកទៅកាន់កោះនេះ និងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។

ក្រុមរដ្ឋមន្រ្តីបានឲ្យដឹងថា អ្នកចូលរួមក្នុងសម័យប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាក្នុងទីក្រុងភ្នំពេញ រួមមានសហរដ្ឋអាមេរិក ជប៉ុន ចិន និងរុស្ស៊ីបានជួញដូរយ៉ាងតឹងរ៉ឹង ជុំវិញបញ្ហាតៃវ៉ាន់ និងវិបត្តិអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានជំរុញឱ្យទីក្រុងប៉េកាំង បញ្ឈប់ជាបន្ទាន់នូវសមយុទ្ធយោធា ពាក់ព័ន្ធនឹងការបាញ់មីស៊ីល ដែលបានធ្វើឡើងជាការឆ្លើយតបទៅនឹង ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះ ដែលគ្រប់គ្រងដោយខ្លួនឯង នេះបើយោងតាមក្រសួងការបរទេសជប៉ុន។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមរដ្ឋាភិបាលជប៉ុន បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ មីស៊ីលផ្លោងចំនួន ៥គ្រាប់ដែលបានបាញ់បង្ហោះ ក្នុងសមយុទ្ធបានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។  ក្រសួងបានឲ្យដឹងថា ប្រទេសជាច្រើនបានរំលោភលើការបណ្តេញរបស់ចិន។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានច្រានចោលការអះអាង របស់លោក Hayashi ដោយលើកឡើងថា ជប៉ុន និងចិន មិនទាន់កំណត់ព្រំដែនទឹកនេះទេ នេះបើយោងតាមប្រភពសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍។

 នៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានលើកឡើងថា យោធាបានចេញការជូនដំណឹងអំពីសុវត្ថិភាព ហើយមិនមានតំបន់ណាមួយ ដែលអាចហៅថា EEZ របស់ជប៉ុន នៅក្នុងដែនទឹកដែលពាក់ព័ន្ធនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top