ព័ត៌មានអន្តរជាតិ

បទវិភាគ៖ថ្នាំពុល “ប្រជាធិបតេយ្យ” របស់លោកស្រី Pelosi លក់មិនចេញ ពីមួយថ្ងៃទៅមួយថ្ងៃ

នាពេលថ្មីៗកន្លងទៅនេះ លោកស្រី Pelosiប្រធានសភាតំណាងរាស្រ្ត នៃសហរដ្ឋអាមេរិក បានទៅធ្វើទស្សនកិច្ច នៅតំបន់ចិនតៃវ៉ាន់ ដោយជ្រោងទង់ “ ប្រជាធិបតេយ្យ” ហើយបានអះអាងថា នឹង “ផ្តល់ការគាំទ្រដល់ប្រជាធិបតេយ្យ” ។ ប៉ុន្តែ ប្រជាជននៅតំបន់តៃវ៉ាន់ បានមើលឃើញយ៉ាងច្បាស់ ពីធាតុពិត ។ អ្នកតវ៉ាក្នុងកោះតៃវ៉ាន់ បានលើកឡើងថា គោលបំណង នៃដំណើរទស្សនកិច្ច នៅតៃវ៉ាន់ របស់លោកស្រី Pelosi គឺដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៍ គណបក្ស និងផលប្រយោជន៍របស់អាមេរិក ។ មានអ្នកតវ៉ា បានលើកឡើងទៀតថា “ប្រជាជនតៃវ៉ាន់ ស្រឡាញ់សន្តិភាព បដិសេធមិន ធ្វើជាចំណីកាណុង បដិសេធមិនធ្វើជាអ្នកទោស របស់ជនជាតិនោះទេ ” ។

ទាក់ទិននឹងបញ្ហានេះ ជនជាតិអាមេរិក ក៏ដឹងច្បាស់ណាស់ផងដែរ ។ នៅថ្ងៃទី៥ ខែសីហា តាមម៉ោងក្នុងតំបន់ ក្នុងសន្និសីទសារព័ត៌មាន នៃសេតវិមាន អ្នកសារព័ត៌មាន បានចោទសួរថា “តើលោកស្រីPelosi ត្រូវទទួលខុសត្រូវ ចំពោះការបំផ្លាញទំនាក់ទំនង រវាងចិន និងអាមេរិកឬទេ” ហើយក៏មានអ្នក សារព័ត៌មានផ្សេងទៀត លើកឡើងថា ដំណើរទស្សនកិច្ចនៅតៃវ៉ាន់ របស់លោកស្រីPelosi “បណ្តាលឱ្យស្ថានការណ៍ច្រក សមុទ្រតៃវ៉ាន់ឡើងកម្ដៅ” ។

ដូច្នេះ ដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi មិនមែនមានគោលបំណង ការពារ “ប្រជាធិបតេយ្យ” ជាដាច់ខាត តែគឺដើម្បីញុះញង់ ឱ្យមានភាពបំបែកបំបាក់ និង រំលោភលើប្រជាធិបតេយ្យ ដ៏ពិតមែន ។ អំពីបញ្ហាតៃវ៉ាន់ គោលជំហររបស់ប្រជាជន ចំនួនជាង១ពាន់៤រយលាននាក់ គឺជាប់លាប់ ពោលគឺគាំពារយ៉ាងមុតមាំ នូវអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសជាតិ មិនអាចអត់ទ្រាំ នូវរាល់កម្លាំងអបគមន៍ នៅកោះតៃវ៉ាន់ ជាដាច់ខាត ទោះតាមទម្រង់ ណាក៏ដោយ ។ បើសិនជាលោកស្រី Pelosi ពិតជាចង់គាំពារ ប្រជាធិបតេយ្យ នោះក៏ត្រូវគោរពក្តី បំណងរួមរបស់ប្រជាជនចិន ដែលមានចំនួន១ភាគ៥ នៃប្រជាជន នៅលើពិភពលោក ។ បើសិនជាលោក ស្រីក្បត់ នឹងក្តីបំណងរួម នោះលោកស្រី ក៏បានឈរនៅប៉ែកម្ខាង ដែលប្រឈមមុខនឹង ប្រជាធិបតេយ្យ នោះដែរ ។

ខណៈពេលអ្នកនយោបាយអាមេរិក ដូចជា លោកស្រី Pelosiជាដើមបាននិង កំពុងលក់ដូរ“ប្រជាធិតេយ្យ”ឱ្យប្រទេសផ្សេងទៀត តើលោកស្រីធ្លាប់ងាក ទៅមើលស្ថានភាព បច្ចុប្បន្នក្នុងស្រុកអាមេរិកទេឬ ? សំណុំរឿងបាញ់ប្រហារ កើតឡើង ជាបន្តបន្ទាប់ ការរីករាលដាល នៃជំងឺកូវីដ១៩ មិនចេះចប់ មិនចេះហើយ ការរើសអើង ពូជសាសន៍ ដែលមានសភាព កាន់តែធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ ។ល។ ប្រការទាំងនេះ សុទ្ធតែបានបង្ហាញ ឱ្យឃើញ នូវការលាក់ពុតនិងភាពព្រងើយ កន្តើយរបស់ “ ប្រជាធិបតេយ្យបែបអាមេរិក ” ក៏ដូចជាបានបង្ហាញ ពីការបាក់រលំ នៃរូបភាពរបស់“ប្រជាធិបតេយ្យ បែបអាមេរិក ”ផងដែរ ។

នាពេលថ្មីៗកន្លងទៅនេះ ការតបតវិញដ៏ត្រឹមត្រូវរបស់ចិន ទទួលបានការគាំទ្រ យ៉ាងទូលំទូលាយពីសំណាក់ សហគមន៍អន្តរជាតិ ។ វិធានការតបតវិញ ទាំងនេះ មិនត្រឹមតែជាការព្រមានយ៉ាង ម៉ឺងមាត់ចំពោះអ្នកបង្ករឿង និងការគាំពារ យ៉ាងមុតមាំ នូវអធិបតេយ្យភាពនិង បូរណភាពទឹកដីរបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងក៏ជាការវាយប្រហារទៅវិញយ៉ាងខ្លាំងក្លា ដើម្បីប្រទេស និងតំបន់ ដែលបានរងផលប៉ះពាល់ពី “ប្រជាធិបតេយ្យ បែបអាមេរិក” ទៀតផង ។ នៅលើឆាកអន្តរជាតិ មានប្រទេស និងអង្គការ អន្តរជាតិចំនួនជាង១៧០ បានចេញមុខ រិះគន់ដំណើរទស្សនកិច្ច នៅតៃវ៉ាន់ របស់លោកស្រី Pelosi ដោយបានបង្ហាញថា គាំទ្រគោលការណ៍ ប្រទេសចិនមួយ និងគាំទ្រប្រទេសចិន ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ។

នេះជាការតស៊ូយ៉ាងខ្លាំងក្លា រវាងអនុត្តរភាពនិងការប្រឆាំង អនុត្តរភាព កិច្ចជ្រៀតជ្រែកនិងការប្រឆាំង កិច្ចជ្រៀតជ្រែក អបគមន៍និង ការប្រឆាំងអបគមន៍ ។ ថ្នាំពុល “ប្រជាធិបតេយ្យ” របស់លោកស្រី Pelosi លក់មិនចេញពីមួយថ្ងៃ ទៅមួយថ្ងៃទៅហើយ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top