ព័ត៌មានអន្តរជាតិ

ចិនបញ្ចេញសៀវភៅស ទៅលើការបង្រួបបង្រួម កោះតៃវ៉ាន់

បរទេស ៖ សៀវភៅ ស បានឱ្យដឹងថា ទីក្រុងប៉េកាំងចង់បានការ បង្រួបបង្រួមដោយសន្តិវិធី ជាមួយកោះតៃវ៉ាន់ ប៉ុន្តែមហាអំណាចបរទេសដែលជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និងការលើកទឹកចិត្តឱ្យមាន អបគមន៍នៅលើកោះ ដែលគ្រប់គ្រងដោយខ្លួនឯង អាចធ្វើឱ្យរឿង នេះមិនអាចទៅរួច ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា បើតាមឯកសារគោលនយោបាយដែលបានចេញផ្សាយកាលពីថ្ងៃពុធ គឺថា “យើងនឹងធ្វើការដោយស្មោះស្ម័គ្របំផុត និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់យើង ដើម្បីសម្រេចបាននូវការ បង្រួបបង្រួមដោយសន្តិវិធី ប៉ុន្តែយើងនឹងមិនបោះបង់ការប្រើកម្លាំងទេ ហើយយើងរក្សាជម្រើសក្នុងការចាត់វិធានការចាំបាច់ទាំងអស់»។

យោងតាមសៀវភៅសនេះ ភាពអាសន្នគឺចាំបាច់ “ដើម្បីការពារប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ និងរាល់សកម្មភាពផ្តាច់ខ្លួន” ហើយមិនកំណត់គោលដៅ “មិត្តចិនរបស់យើងនៅតៃវ៉ាន់” នោះទេ ។ ទីក្រុងប៉េកាំងបាននិយាយថា ខ្លួននឹងងាកទៅរកអំពើហឹង្សា លុះត្រាតែបង្ខំឱ្យធ្វើដូច្នេះ ក្នុងករណីដែលភាគីផ្សេងទៀត ឆ្លងកាត់បន្ទាត់ក្រហមរបស់ខ្លួន។

សៀវសបានកំណត់ការទាមទារ អធិបតេយ្យភាពរបស់ចិន លើកោះតៃវ៉ាន់ ដោយផ្អែកលើប្រវត្តិសាស្ត្រ ច្បាប់អន្តរជាតិ និងសេចក្តីប្រាថ្នារបស់ប្រជាជនចិន។ សៀវភៅនេះបន្តថា ទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រ មានភាពប្រសើរឡើងយ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។ ទីក្រុងប៉េកាំងមើលឃើញការបង្រួបបង្រួម ដោយសន្តិវិធីក្រោមការរៀបចំ “ប្រទេសមួយ ប្រព័ន្ធពីរ” ដែលនឹងអនុញ្ញាតឱ្យទីក្រុងតៃប៉ិ រក្សាគោលនយោបាយ ក្នុងស្រុករបស់ខ្លួន ដែលជាគោលដៅចុងក្រោយនៃគោលនយោបាយតៃវ៉ាន់របស់ខ្លួន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top