ព័ត៌មានអន្តរជាតិ

Update ៖ អាមេរិក អនុម័តលើជំនួយ ជាទឹកប្រាក់៨៩លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងការបោស សម្អាតគ្រាប់មីន និង អាវុធយុទ្ធភ័ណ្ឌ

វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីម្នាក់បានលើកឡើង កាលពីថ្ងៃអង្គារថា ក្រសួងការបរទេស សហរដ្ឋអាមេរិក បានអនុម័តជំនួយចំនួន៨៩លានដុល្លារអាមេរិក ដើម្បីជួយដល់ អ៊ុយក្រែន បំពាក់ និងបណ្តុះបណ្តាល ក្រុមមនុស្សចំនួន១០០នាក់ ដើម្បីបោសសម្អាតមីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ សម្រាប់រយៈពេល១ឆ្នាំ ។

គួរបញ្ជាក់ថា ការផ្តល់មូលនិធិនេះគឺជាកម្មវិធីដោះមីនដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ដែលមិនទាន់មាននៅក្នុងប្រទេសអ៊ុយក្រែន ហើយមន្ត្រីរូបនេះ បានប្រៀបធៀបបញ្ហាប្រឈម របស់អ៊ុយក្រែនទៅនឹង ការប៉ុនប៉ងរំសាយ អាវុធយុទ្ធភណ្ឌ មិនទាន់ផ្ទុះនៅក្នុងប្រទេស វៀតណាម កម្ពុជា និងឡាវ បន្ទាប់ពីសង្រ្គាមអាមេរិកនៃទសវត្សរ៍ឆ្នាំ១៩៦០និង៧០នៅអាស៊ីអាគ្នេយ៍ ។

មន្ត្រីរូបនេះបានលើកឡើងថា “ប្រសិនបើអ្នកក្រឡេកមើលជម្លោះមួយចំនួននៅក្នុងអតីតកាលដែលមិនយូរប៉ុន្មាន សង្គ្រាមវៀតណាម ឧទាហរណ៍ យើងនៅតែបោសសម្អាត អាវុធនៅអាស៊ីអាគ្នេយ៍៥០ឆ្នាំបន្ទាប់ពីសង្រ្គាមនោះបានបញ្ចប់ ។

មន្ត្រីរូបនេះបានលើកឡើងថា កម្មវិធីនេះនឹងដំណើរការតាមរយៈអ្នកម៉ៅការ និងអង្គការមិនមែន រដ្ឋាភិបាល ។ លោកបានលើកឡើងថា ថវិកាដែលមួយផ្នែក បានមកពីសំណើថវិកា ដែលភ្ជាប់ជាមួយអ៊ុយក្រែន នឹងមិនត្រឹមតែផ្តល់មូលនិធិ ដល់ការបណ្តុះ បណ្តាលប៉ុណ្ណោះទេ ប៉ុន្តែការរុករករ៉ែពិសេស និងឧបករណ៍ប្រើសម្រាប់ កកាយដីប្រសិនបើចាំបាច់ ។

មន្ត្រីអ៊ុយក្រែនម្នាក់ បានឲ្យដឹងថា ជំនួយនេះបានដោះស្រាយកិច្ចការសំខាន់បំផុតមួយរបស់ប្រទេស ។ លោក Andriy Yermak ជំនួយការកំពូល របស់ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy បានបញ្ជាក់ថា “តាមការប៉ាន់ ស្មានរបស់យើង ផ្ទៃដី១៦០.០០០គីឡូម៉ែត្រការ៉េ នៃអ៊ុយក្រែនត្រូវការធ្វើការដោះមីន ដែលមានទំហំប៉ុនរដ្ឋ Virginia, Maryland និង Connecticut” ។

ប្រធានបុគ្គលិករបស់លោក Zelenskyy បានលើកឡើងនៅក្នុងសារ Telegram ថា “ជំនួយនេះនឹងបង្កើនល្បឿននៃការស្តារឡើងវិញរបស់អ៊ុយក្រែន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top