ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន ឆ្លើយតបនឹងការចេញផ្សាយ របាយការណ៍ ស្តីពីការពិត អំពីការដែលសហរដ្ឋអាមេរិក បង្ខិតបង្ខំឱ្យធ្វើពលកម្ម នៅក្នុងនិងក្រៅប្រទេស

ថ្ងៃទី១០ ខែសីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតី ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកយកព័ត៌មាន បានសួរថា កាលពីថ្ងៃទី ៩ ខែសីហា ទីភ្នាក់ងារសារព័ត៌មាន Xinhua ចិនបានចេញ ផ្សាយរបាយការណ៍ ស្តីពីការពិតអំពីការ ដែលសហរដ្ឋអាមេរិក បង្ខិតបង្ខំឱ្យធ្វើពលកម្ម នៅក្នុងនិងក្រៅប្រទេស ។ តើអ្នកនាំពាក្យមានការអធិប្បាយអ្វីខ្លះ ចំពោះរឿងនេះ?

លោក Wang Wenbin បានថ្លែងថា របាយការណ៍នេះ បង្ហាញតាមមុំច្រើន នូវការពិតជាប្រវត្តិសាស្ត្រ និងអំពើអាក្រក់ ដ៏ពិតប្រាកដ ជាច្រើន របស់សហរដ្ឋអាមេរិក ដែលបានបង្ខិតបង្ខំឱ្យធ្វើពលកម្ម ក្នុងរយៈពេលជាង ២០០ ឆ្នាំ បន្ទាប់ពីការបង្កើត ប្រទេសមក ហើយវាទទួលបានការយកចិត្តទុក ដាក់ពីមនុស្សគ្រប់គ្នា ។ លោកសូមឆ្លៀតឱកាសនេះដើម្បីអធិប្បាយពី ចំណុចមួយចំនួន ដូចខាងក្រោមនេះ ៖
ទីមួយ ការបង្ខិតបង្ខំ ឱ្យធ្វើពលកម្មដើរទន្ទឹមគ្នាជាមួយ នឹងប្រវត្តិសាស្រ្តនៃការបង្កើតប្រទេស និងការប្រមូលផ្តុំដើមទុនដំបូង របស់សហរដ្ឋអាមេរិក។
ទីពីរ ក្នុងស្រុកសហរដ្ឋអាមេរិក មានអំពើអាក្រក់ជាច្រើន ដើម្បីបង្ខំឱ្យធ្វើពលកម្ម ។
ទីបី ផលប៉ះពាល់អវិជ្ជមាន នៃការបង្ខំឱ្យធ្វើពលកម្ម នៅសហរដ្ឋអាមេរិក បានបង្កឱ្យមានការជួញ ដូរមនុស្សឆ្លងដែន និងការរំលោភសិទ្ធិមនុស្ស របស់ប្រទេសដទៃ ទៀតជាដើម ។
ទីបួន សហគមន៍អន្តរជាតិ ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះស្ថានភាព នៃការបង្ខំឱ្យធ្វើពលកម្ម ក្នុងសង្គមអាមេរិក។
ការពិតបានបញ្ជាក់ថា សហរដ្ឋអាមេរិកមានបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចជាការបង្ខំឱ្យធ្វើពលកម្មជាដើម ។ ប្រសិនបើសហរដ្ឋអាមេរិក យកចិត្តទុកដាក់យ៉ាង ប្រាកដប្រជា ចំពោះសិទ្ធិមនុស្ស នោះក៏ត្រូវតែប្រកាន់ អាកប្បកិរិយាដ៏ត្រឹមត្រូវនិង គិតពិចារណាកំហុសខ្លួនឡើងវិញ ពីបញ្ហាបង្ខំឱ្យធ្វើពលកម្ម៕

To Top