ព័ត៌មានអន្តរជាតិ

វៀតណាម រកឃើញករណី ឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី រហូតដល់ជាង២.៣០០ករណី

ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ថា ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន២…៣៦៧នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ពោល គឺកើនឡើងចំនួន ៣៥៧នាក់ធៀបនឹងថ្ងៃពុធ នេះបើយោងតាមក្រសួង សុខាភិបាល របស់ខ្លួនបានឲ្យដឹងដូច្នេះ ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា ករណីថ្មីទាំងអស់ ត្រូវបានចម្លងក្នុងស្រុក ។

នាថ្ងៃដដែលនេះដែរ អាជ្ញាធរសុខាភិបាលនៃខេត្ត Nghe An ភាគកណ្តាលបានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៤.៤០៨នាក់ពីមុនមក ។

ការឆ្លងដែលបាន រាយការណ៍ថ្មី បាននាំឱ្យចំនួនសរុបកើនឡើថដល់១១.៣៦០.៣៤៨នាក់ ។ ប្រទេសនេះបានរាយការណ៍ថា មិនមានអ្នកស្លាប់ថ្មី ពីជំងឺរាតត្បាតរាតត្បាតទេ សម្រាប់ថ្ងៃព្រហស្បតិ៍នេះ ដោយមានអ្នកស្លាប់ សរុបនៅត្រឹម៤៣.០៩៥នាក់ ។

យោងតាមក្រសួងបានឱ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍ មានករណីធ្ងន់ធ្ងរចំនួន៦៣នាក់ ដែលត្រូវការជំនួយការដកដង្ហើម នៅក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ។

នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន១០,០០៣,៥៥៤នាក់ ឬជាង៨៨ភាគរយ នៃអ្នកឆ្លងសរុបបានជាសះស្បើយ ។

ប្រទេសវៀតណាមបានកត់ត្រា ការឆ្លងមេរោគកូវីដ-១៩ រួចហើយជាមួយនឹងវីរុស បំប្លែងខ្លួនថ្មី Omicron BA.4, BA.5 និង BA.2.12.1 ហើយកំពុងបង្កើនល្បឿន នៃការចាក់វ៉ាក់សាំងប្រជាជន របស់ខ្លួនជាមួយនឹងកម្រិត ថ្នាំវ៉ាក់សាំងដូសទី៤ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top