ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី គីម ជុងអ៊ុន ធ្លាក់ខ្លួនឈឺធ្ងន់ អំឡុងពេលមានវិបត្តិកូវីដ នៅកូរ៉េខាងជើង

បរទេស៖ ប្រទេសកូរ៉េខាងជើងបានប្រកាស “ជ័យជំនះដ៏ភ្លឺស្វាង” ក្នុងការប្រយុទ្ធរបស់ខ្លួនជាមួយ Covid-19 ចំពេលមានការផ្ដល់យោបល់ពីប្អូនស្រីរបស់លោក គីម ជុងអ៊ុន ថា លោកស្ថិតក្នុងចំណោមអ្នកដែលបានឆ្លងវីរុសនេះ។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំបុគ្គលិកសុខាភិបាល និងអ្នកវិទ្យាសាស្ត្រនៅទីក្រុងព្យុងយ៉ាង លោក គីម បានអំពាវនាវឱ្យមានវិធានការបង្ការដើម្បីបន្ធូរបន្ថយ និងពិពណ៌នាចំនួនអ្នកស្លាប់ជាផ្លូវការចំនួន ៧៤ នាក់ថា ជា “អព្ភូតហេតុដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រសហគមន៍សុខភាពពិភពលោក”។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយនៅក្នុងរបាយការណ៍របស់ខ្លួននៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធថា លោក គីម បាននិយាយថា “ជ័យជម្នះដែលទទួលបានដោយប្រជាជនរបស់យើងគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានបង្ហាញពិភពលោកម្តងទៀតនូវភាពអស្ចារ្យនៃរដ្ឋរបស់យើង ភាពអត់ធ្មត់ដែលមិនងាយបោះបង់ចោលរបស់ប្រជាជនយើង និងទំនៀមទម្លាប់ជាតិដ៏ស្រស់ស្អាតដែលយើងមានមោទនភាព” ។

ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោកគឺ គីម យូ ចុង បានស្តីបន្ទោសការផ្ទុះឡើងរបស់ប្រទេសនេះលើខិត្តប័ណ្ណឃោសនាដែលហោះហើរឆ្លងកាត់ព្រំដែនដោយប៉េងប៉ោងពីកូរ៉េខាងត្បូង ហើយបានព្រមានអំពីការសងសឹក “យ៉ាង ធ្ងន់ធ្ងរ” ប្រសិនបើទីក្រុងសេអ៊ូលបរាជ័យក្នុងការរារាំងសកម្មជនពីការផ្ញើខិត្តប័ណ្ណនោះ។

គីម យូ ចុង ក៏បានស្នើថា បងប្រុសរបស់នាងបានឆ្លងវីរុសនេះ ដោយនិយាយថា គាត់បានស្ថិតក្នុងចំណោមប្រជាជនកូរ៉េខាងជើងរាប់សិបលាននាក់ ដែលមានជាមួយនឹងអាការៈ “គ្រុនក្តៅ”៕ ប្រែសម្រួលៈ ណៃ តុលា

To Top