បរទេស៖ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានចូលរួមជាមួយកងកម្លាំងសហរដ្ឋអាមេរិក សម្រាប់សមយុទ្ធការពារមីស៊ីលនៅឆ្នេរសមុទ្រហាវ៉ៃ ដែលជាលើកដំបូងដែលប្រទេសទាំងបី បានធ្វើដូច្នេះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយមន្ទីរបញ្ចកោណបាននិយាយថា សមយុទ្ធនេះគឺមានគោលបំណងឆ្លើយតបទៅនឹង “បញ្ហាប្រឈម” ដែលបង្កឡើងដោយកូរ៉េខាងជើង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃចន្ទ អំពីសមយុទ្ធដែលមានរយៈពេលជិតមួយសប្តាហ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីពួកគេបានបញ្ចប់នៅថ្ងៃទី ១៤ ខែសីហា ដោយនិយាយថា សម្ព័ន្ធមិត្តទាំងបី “បានចូលរួមក្នុងការព្រមានលើការបាញ់មីស៊ីល និងសមយុទ្ធស្វែងរក និងតាមដានមីស៊ីលផ្លោង” នៅជិតកន្លែងបាញ់កាំជ្រួចប៉ាស៊ីហ្វិក នៅរដ្ឋហាវ៉ៃ ដែលជាផ្នែកនៃ សមយុទ្ធ ‘នាគប៉ាស៊ីហ្វិក’ ពហុជាតិ។
ទោះបីជាក្រសួងការពារជាតិអាមេរិក បានផ្តល់ព័ត៌មានលម្អិតមួយចំនួនទៀតអំពីសមយុទ្ធនេះក៏ដោយ វាបានអះអាងថា ពួកគេ “បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក [កូរ៉េខាងត្បូង] និងជប៉ុន ក្នុងការបន្តកិច្ចសហប្រតិបត្តិការត្រីភាគី” ជំរុញ “សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់” ក៏ដូចជាការឆ្លើយតបទៅនឹង “បញ្ហាប្រឈមកូរ៉េខាងជើង” ដោយប្រើឈ្មោះផ្លូវការរបស់កូរ៉េខាងជើង សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ៕