ព័ត៌មានអន្តរជាតិ

ទស្សនវិស័យ សេដ្ឋកិច្ច របស់សហភាពអឺរ៉ុប ស្ថិតក្នុងភាព ស្រពិចស្រពិល ដោយសារអតិផរណា វិបត្តិថាមពល

ព្រុចសែល ៖ អតិផរណានៅទូទាំងទ្វីបអឺរ៉ុប បានឡើងដល់កម្រិតខ្ពស់មួយទៀត ហើយវិបត្តិថាមពល រយៈពេលជាច្រើនខែ មិនបង្ហាញពីសញ្ញានៃការថមថយនោះទេ ប៉ុន្តែការប្រើប្រាស់ចុះខ្សោយ និងធ្វើឱ្យចក្ខុវិស័យសេដ្ឋកិច្ច របស់ប្លុកនេះកាន់តែងងឹត។

សហភាពអឺរ៉ុប បានស្នើឱ្យរដ្ឋសមាជិករបស់ខ្លួន កាត់បន្ថយតម្រូវការថាមពល ដែលជាវិធានការ ដែលប្រសិទ្ធភាព ស្ថិតក្នុងការសង្ស័យ។ ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្លុកនេះ ញាំញីដោយការកើនឡើង នៃអតិផរណា និងវិបត្តិថាមពល កាន់តែអាក្រក់ទៅៗ ជាមួយនឹងហានិភ័យ នៃការធ្លាក់ចុះសេដ្ឋកិច្ច។

ផលវិបាកនៃការកើនឡើង នៃតម្លៃថាមពលត្រូវបានគេមើលឃើញ នៅគ្រប់ទីកន្លែងក្នុងទ្វីបអឺរ៉ុប ដោយសារតែកត្តាអវិជ្ជមានជាច្រើន រួមទាំងការធ្លាក់ចេញពីការដាក់ទណ្ឌកម្មដ៏ធំលើប្រទេសរុស្ស៊ី និងការហៀរសំបោរនៃការដំឡើង អត្រាការប្រាក់ដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិក។

អ្នករស់នៅអឺរ៉ុបឥឡូវនេះត្រូវប្រឈមមុខ នឹងការឡើងថ្លៃនៃការរស់នៅ និងការធ្លាក់ចុះនៃអំណាចទិញពិតប្រាកដ ដែលបានធ្វើឱ្យខូចទំនុកចិត្តរបស់ពួកគេ ក្នុងការប្រើប្រាស់។

ទន្ទឹមនឹងនេះ ការកើនឡើងនៃថ្លៃថាមពល ក៏បាននាំទៅរកការធ្លាក់ចុះ នៃទិន្នផលឧស្សាហកម្ម និងការបិទក្រុមហ៊ុនដែលពឹងផ្អែក លើថាមពលមួយចំនួន ដែលបន្សល់ទុកនូវផល ប៉ះពាល់អវិជ្ជមានបន្ថែមទៀត លើសេដ្ឋកិច្ចអឺរ៉ុប ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top