ព័ត៌មានអន្តរជាតិ

ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបនឹងការ ដែលអាមេរិកដាក់ចេញ «សេចក្តីព្រាងច្បាប់ ស្តីពីបន្ទះឈីប និងវិទ្យាសាស្ត្រ»ថា ប្រឆាំងយ៉ាងដាច់ខាត ចំពោះទង្វើ ដែលបំផ្លាញដល់ពាណិជ្ជកម្ម អន្តរជាតិ

ថ្ងៃទី១៨ ខែសីហា ក្រសួងពាណិជ្ជកម្មចិន បានរៀបចំធ្វើសន្និសីទ សារព័ត៌មានជាប្រចាំ សំដៅចំពោះការ ដែលអាមេរិកអនុម័ត «សេចក្តីព្រាងច្បាប់ ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ» នាពេលថ្មីៗកន្លងទៅនេះ ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានថ្លែងថា ប្រទេសចិនប្រឆាំង យ៉ាងដាច់ខាត ចំពោះទង្វើដែលបំផ្លាញ ដល់ពាណិជ្ជកម្មអន្តរជាតិ ហើយក្នុងខណៈពេលដ៏ចាំបាច់ ប្រទេសចិន នឹងចាត់វិធានការយ៉ាងខ្លាំងក្លា ដើម្បីគាំពារសិទ្ធិនិង ផលប្រយោជន៍ស្របច្បាប់ របស់ខ្លួន ។

ក្រសួងពាណិជ្ជកម្មចិន ក៏បានអះអាងផងដែរថា អាមេរិកបានដាក់ចេញ«សេចក្តីព្រាងច្បាប់ ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ» ក្នុងន័យផ្តល់ប្រាក់ឧបត្ថម្ភធន យ៉ាងច្រើនសម្បើម និងអនុគ្រោះពន្ធ ដល់ឧស្សាហកម្មផលិតបន្ទះឈីប ក្នុងស្រុក ដែលនេះជាគោលនយោបាយ ផ្តល់ការគាំទ្រដល់ឧស្សាហកម្ម ប្រកប ដោយភាពខុសគ្នា សុទ្ធសាធ ។ ដូច្នេះ ប្រទេសចិន ប្រឆាំងជាដាច់ខាត ហើយនឹងបន្តផ្តោតសំខាន់ ទៅលើសភាព ការណ៍ អនុវត្ត នៃសេចក្តីព្រាងច្បាប់នេះ ខណៈពេលដ៏ចាំបាច់ ប្រទេសចិន នឹងចាត់វិធានការយ៉ាងខ្លាំងក្លា ដើម្បីគាំពារសិទ្ធិនិងផល ប្រយោជន៍ស្របច្បាប់របស់ខ្លួន ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top