ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្តណាតូ រិះគន់ច្បាប់គ្រប់គ្រង អាវុធនៅអាមេរិក ក្រោយហេតុការណ៍ បាញ់សម្លាប់យោធាម្នាក់

បរទេស៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ សម្ព័ន្ធមិត្ត របស់អង្គការណាតូ លោកស្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ហូឡង់ Kajsa Ollongren បានធ្វើការសំដែងក្តីព្រួយបារម្ភ និងរិះគន់យ៉ាងខ្លាំង ចំពោះច្បាប់ គ្រប់គ្រងអាវុធ របស់អាមេរិក នៅក្រោយហេតុការណ៍ បាញ់ប្រហារមួយ ដែលបានធ្វើឲ្យទាហាន កម្ម៉ង់ដូ របស់ហូឡង់ម្នាក់ បានបាត់បង់ជីវិត នៅក្នុងរដ្ឋ Idianaសហរដ្ឋអាមេរិក។

លោកស្រីរដ្ឋមន្ត្រី បានបញ្ជាក់ថា ការបាត់បង់ជីវិតទាហាន កម្ម៉ង់ដូ របស់ហូឡង់លើកនេះ នៅអាមេរិកគឺជារឿង ដែលគួរឲ្យព្រួយបារម្ភបំផុត ហើយរដ្ឋាភិបាលទីក្រុងអាំស្តឺដាំ ពិតជាទន្ទឹង រងចាំយ៉ាងខ្លាំង ចំពោះរបាយការណ៍ ស៊ើបអង្កេត របស់ក្រុមប៉ូលីស ទៅលើបញ្ហានេះ។

ថ្លែងទៅកាន់កិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្លុកអឺរ៉ុប ក្រសួងការពារជាតិ ហូឡង់ បាននិយាយថា៖ ពួកយើងបានធ្វើការហ្វឹកហាត់ ជាច្រើន នៅក្នុងប្រទេសអាមេរិក ហើយយើង មិនដែលបានរំពឹងទុកថា នឹងមានរឿងនេះ កើតឡើងនោះឡើយ។

កាលពីថ្ងៃចន្ទមុននេះបន្តិច រដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក លោក Lloyd Austin ក៏បានទំនាក់ទំនង មកលោកស្រីផងដែរ ដើម្បីសំដែងនូវការសោកស្តាយ ចំពោះការបាត់បង់ជីវិត យោធាហូឡង់រូបនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top