ព័ត៌មានអន្តរជាតិ

អាមេរិក នឹងពន្លឿន ការបញ្ជូនអាវុធ ទៅឱ្យកោះតៃវ៉ាន់

បរទេស ៖ យោងតាមប្រធានគណៈកម្មាធិការកិច្ចការបរទេស របស់សភា លោក Gregory Meeks បាននិយាយថា សភាសហរដ្ឋអាមេរិក កំពុងសម្លឹងរកមើលការពន្លឿន ការដឹកជញ្ជូនអាវុធ ទៅកាន់កោះតៃវ៉ាន់ ដើម្បីបំពេញ នូវទឹកប្រាក់ចំនួន ១៤ ពាន់លានដុល្លារ ពីការលក់អាវុធទៅឱ្យកោះ ដែលគ្រប់គ្រងដោយខ្លួន ឯងមួយនេះ។ នេះបើយោងតាមប្រធានគណៈកម្មាធិការកិច្ចការបរទេស របស់សភាអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Defence News ចេញផ្សាយកាលពីថ្ងៃអង្គារ គណបក្សប្រជាធិបតេយ្យនៅទីក្រុងញូវយ៉កបាននិយាយថា សមាជិកសភាអាមេរិកកំពុង “ធ្វើការលើវិក័យប័ត្រឥឡូវនេះ ដើម្បីជួយពន្លឿន និងកាត់បន្ថយច្បាប់ ទម្លាប់ស្មុគស្មាញ ដើម្បីទទួលបានធាតុការពារ ដែលត្រូវការឱ្យលឿនជាងមុន” ដោយលើកឡើងពីការដឹកជញ្ជូនអាវុធ ដែលមិនទាន់បានសម្រេចទៅកាន់កោះតៃវ៉ាន់ ក៏ដូចជាប្រទេសមួយចំនួនដូចជា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

ឥឡូវនេះសមាជិកព្រឹទ្ធសភា កំពុងស្វែង រកការកែទម្រង់ ដំណើរការត្រួតពិនិត្យ សម្រាប់ការនាំចេញ សព្វាវុធទៅបរទេស ជាចម្បងផ្នែក ដែលទាមទារឱ្យមានការ វាយតម្លៃថា តើការប្រគល់អាវុធបែបនេះ អាចបញ្ចប់ក្នុងគោលដៅខុស និងបង្កការគំរាមកំហែងដល់ផលប្រយោជន៍ សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដែលជានីតិវិធីដែលអាច ចំណាយពេលជាងមួយឆ្នាំ៕

To Top