ព័ត៌មានអន្តរជាតិ

Update: ព្រះអង្គម្ចាស់ Charles III ឡើងគ្រងរាជ្យជាមហាក្សត្រអង់គ្លេស ក្រោយការចូលទីវង្គត់ ម្ចាស់ក្សត្រី Elizabeth II

បរទេស៖ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រោយម្ចាស់ក្សត្រីអង់គ្លេស Elizabeth II បានចូលទីវង្គត់ នៅក្នុងប្រទេសស្កុតឡែនហើយនោះ ព្រះអង្គម្ចាស់ Charles III ដែលជា បុត្រាច្បងបានឡើង គ្រងរាជ្យជាមហាក្សត្រអង់គ្លេស ផងដែរ។

ព្រះមហាក្សត្រថ្មីនឹងឡើងកាន់តំណែង ក្នុងព្រះជន្ម៧៣ព្រះវស្សា ដោយព្រមទាំងទទួលតំណែង និងគ្រប់គ្រងទៅលើ សមាគមន៍ Commonwealth ផងព្រមទាំងដីធ្លីអចលនទ្រព្យ ជាច្រើនកន្លែង ទៀតផង របស់អតីតម្ចាស់ក្សត្រី ដ៏មានទ្រព្យសម្បត្តិអង្គនេះ។

ព្រះមហាក្សត្រថ្មី បានឡាយព្រហស្ថ នៅលើសេចក្តីថ្លែងការណ៍មួយ ក្រោយការចូលទីវង្គត់ របស់ម្ចាស់ក្សត្រីថា៖ វាគឺជាការបាត់បង់ជាមួយនឹងអារម្មណ៍ យ៉ាងសោកសៅ និងជ្រាលជ្រៅជាទីបំផុត នៅទូទាំងប្រទេស
អាណាចក្រ និងចក្រភព និងដោយមនុស្សរាប់មិនអស់ នៅជុំវិញពិភពលោក។

សេចក្តីថ្លែងការណដដែលបានបន្តថា៖ ក្នុងអំឡុងពេលនៃការកាន់ទុក្ខ និងការផ្លាស់ប្តូរនេះ គ្រួសារខ្ញុំ និងខ្ញុំនឹងត្រូវបានសម្រាលទុក្ខ និងគាំទ្រដោយការគោរព និងក្តីស្រលាញ់ដ៏ជ្រាលជ្រៅហើយកម្មវិធីនឹងត្រូវ
បានប្រារព្ធនៅទូទាំងប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

To Top