ព័ត៌មានអន្តរជាតិ

ប្លុកចារកម្ម Oryx៖ រុស្ស៊ីបាត់បង់រថក្រោះជាង ១ ០០០គ្រឿង ដោយសារអាវុធប្រឆាំង រថក្រោះដែលផ្គត់ផ្គង់ ដោយលោកខាងលិច

បរទេស៖ ការបាត់បង់រថក្រោះ របស់រុស្ស៊ីនៅអ៊ុយក្រែន មានលើសពី ១ ០០០គ្រឿង, នេះបើយោងតាមប្លុកចារកម្ម Oryx ដែលតាមដានការបាត់បង់ ឧបករណ៍នៅក្នុងការប្រយុទ្ធ ដោយបង្ហាញពីការខាតបង់ ដែលរងទុក្ខរបស់កងកម្លាំងរុស្ស៊ី ក្នុងសង្គ្រាមជាងប្រាំមួយខែ។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ថា ជាងពាក់កណ្តាល នៃការបាត់បង់រថក្រោះរបស់រុស្ស៊ី ដែលបានកត់ត្រាដោយ Oryx ដែលផ្ទៀងផ្ទាត់រថក្រោះ ដែលត្រូវបានបំផ្លាញ ចាប់យក ឬបោះបង់ចោល ដោយប្រើព័ត៌មានប្រភពបើកចំហ បានកើតឡើងក្នុងរយៈពេល ៥០ថ្ងៃដំបូងនៃសង្រ្គាម ខណៈដែលកងកម្លាំងរុស្ស៊ី ព្យាយាមដណ្តើមយករដ្ឋធានីអ៊ុយក្រែន។

លោក Jakub Janovsky ដែលជាអ្នករួមចំណែកដល់ចំនួនសរុបរបស់ Oryx ដែលផ្អែកលើព័ត៌មានប្រភពបើកចំហបាននិយាយថា “ការខាតបង់មានការប្រែប្រួល ពេញមួយជម្លោះ” ។

លោកបាននិយាយថា “ក្នុងខែដំបូង រុស្ស៊ីបានបាត់បង់ រថក្រោះ និងយានជំនិះមួយចំនួនដ៏គួរឱ្យភ្ញាក់ផ្អើល ដោយសារជនជាតិរុស្សី មានសភាពស្តើងនៅលើផ្ទៃដី ដ៏ធំនៃអ៊ុយក្រែន។

ជាពិសេស កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់ អាវុធប្រឆាំងរថក្រោះដែលផ្គត់ផ្គង់ ដោយលោកខាងលិច ដែលអាចចល័តបាន ដើម្បីកម្ទេចកម្លាំងជួរមុខរបស់រុស្ស៊ី រួមទាំងរថក្រោះជាច្រើនផងដែរ នៅតំបន់ភាគខាងជើង នៃទីក្រុងគៀវ៕

ប្រែសម្រួលៈ ណៃ តុលា

To Top