ព័ត៌មានអន្តរជាតិ

លោក Putin និងលោក Scholz ពិភាក្សាគ្នាតាមទូរស័ព្ទ

បរទេស៖ ប្រធានាធិបតី នៃប្រទេសរុស្សីលោក Vladimir Putin និងអធិកាបតីអាល្លឺម៉ង់លោក Olaf Scholz
កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទ ដោយភាគីបានលើកឡើងនូវ ជំហផ្ទុយគ្នាចំពោះជម្លោះ នៅអ៊ុយក្រែន។

លោក Olaf បានលើកឡើងថា និងអំពាវនាវឲ្យលោក Putin ក្នុងការដកទ័ពចេញពីប្រទេសអ៊ុយក្រែន ខណៈដែលលោក Putin
បានបញ្ជាក់ថាមិនអាចនោះទេពីព្រោះថា បច្ចុប្បន្នអ៊ុយក្រែនកំពុងបំពាន សិទ្ធមនុស្សនិងរំលោភបំពានច្បាប់ អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងអំឡុងពេលនៃ ការពិភាក្សាគ្នាតាមទូរស័ព្ទ ដែលមានរយៈពេលដល់ទៅ ៩០នាទីលោក Scholz ក៏បានអំពាវនាវឲ្យលោក Putin អាចសម្រេចចិត្តជ្រើសយក ដំណោះស្រាយនយោបាយណាមួយ តាមដែលអាចឆាប់បំផុតធ្វើទៅបាន និងដោយផ្អែកទៅលើការ ទទួលយកបទឈប់ បាញ់និងការដកទ័ព ទាំងស្រុងពីអ៊ុយក្រែន។

លើសពីនេះលោក Olaf ក៏បានអំពាវនាវឲ្យលោក Putin ឲ្យធ្វើយ៉ាងណាឲ្យមានការជៀសវាង ឲ្យបាននូវការប៉ះទង្គិចគ្នា នៅក្នុងតំបន់រោងចក្រ នុយក្លេអ៊ែរ Zaporozhye និងអនុវត្តឲ្យបាននូវតំបន់សុវត្ថិភាព ដែលអង្គការសហប្រជាជាតិ ធ្លាប់បានស្នើសុំ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top