បច្ចេកវិទ្យា

ចិនបាញ់បង្ហោះ ផ្កាយរណប ទូរគមនាគមន៍ថ្មី

ប៉េកាំង៖ ប្រទេសចិន បានបញ្ជូនផ្កាយរណបថ្មីមួយទៅកាន់ទីអវកាសដោយជោគជ័យពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang នៅខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន នៅថ្ងៃសុក្រនេះ។

ផ្កាយរណបទូរគមនាគមន៍ APSTAR-6E ត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែតត្រកូល Long March-2C ហើយបានចូលទៅក្នុងគន្លង ដែលបានគ្រោងទុកដោយជោគជ័យ។

ផ្កាយរណប​នេះ​ត្រូវ​បាន​ប្រើ​ជា​ចម្បង​ដើម្បី​ផ្តល់​សេវា​ទំនាក់​ទំនង​ឆ្លង​កាត់​កម្រិត​ខ្ពស់​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គួរបញ្ជាក់ថា ការបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍ខាងលើនេះ គឺជាបេសកកម្មហោះហើរលើកទី៤៦០ នៃស៊េរីរ៉ុក្កែតត្រកូល Long March ៕

To Top