ព័ត៌មានអន្តរជាតិ

អ្នកវិភាគ ៖ សមាជិកណាតូ បានត្រឹមតែធ្វើឲ្យខ្លួនឯង ចុះខ្សោយប៉ុណ្ណោះ ដើម្បីជួយដល់អ៊ុយក្រែន

បរទេស ៖ អ្នកជំនាញវិភាគយោធាម្នាក់ បានថ្លែងប្រាប់ទៅកាន់កាសែត The Berlingske ថាការសម្រេចចិត្ត របស់ប្រទេសដាណឺម៉ាក ក្នុងការផ្តល់ឲ្យ នូវប្រព័ន្ធការពារអាកាស Howtizers ចំនួន១៩គ្រឿង ទៅឲ្យប្រទេសអ៊ុយក្រែនទាំង ដែលយោធារបស់ខ្លួនមិនទាន់ទទួលបាន អាវុធប្រភេទនេះដើម្បីប្រើប្រាស់នៅឡើយ នោះគឺជាផលប៉ះពាល់យ៉ាងខ្លាំង សម្រាប់ប្រទេសទាំងពីរនិង សូម្បីតែការប្តេជ្ញាចិត្ត របស់អង្គការណាតូខ្លួនឯងផង ។

លោក Kristian Soby Kristensen ជាអ្នកជំនាញយោធា ដ៏ល្បីល្បាញម្នាក់ បានលើកឡើងថា ប្រព័ន្ធអាវុធទាំងនោះគឺ ជាផែនការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ នៃកងកម្លាំងការពារជាតិ របស់ប្រទេសដាណឺម៉ាកឡើងវិញ ហើយគឺជាអាវុធ ដ៏សំខាន់សម្រាប់ដាណឺម៉ាក ក្នុងវិស័យការពារជា ប៉ុន្តែរហូតមកដល់ពេលនេះ ដាណឺម៉ាក មិនទាន់បានទទួលសូម្បី មួយគ្រឿង នៅឡើយ ។

គួរឲ្យដឹងដែរថាដាណឺម៉ាក បានធ្វើការបញ្ជាទិញប្រព័ន្ធអាវុធប្រភេទនេះ ចំនួន១៥គ្រឿង ដែលផលិតដោយក្រុមហ៊ុនបារាំង Nexterតាំងតែពីឆ្នាំ២០១៧ ដែលមានតម្លៃប្រមាណជា៤៣លានដុល្លារ ហើយក៏បានបន្ថែមទិញ៤គ្រឿងទៀត កាលពីឆ្នាំ២០១៩ប៉ុន្តែត្រូវបាន
ពន្យាពេលរហូតមក ដោយសារបញ្ហាកូវីដផង ។

ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍មកនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាក Jakob Ellemann-Jensen បានប្រកាសក្នុងការផ្តល់អាវុធទាំង១៩គ្រឿង នេះទៅឲ្យអ៊ុយក្រែនវិញជាជាងយក មកកាន់កាប់ដោយខ្លួនឯង៕

ប្រែសម្រួល៖ស៊ុនលី

To Top