ព័ត៌មានអន្តរជាតិ

ការ​ឃោសនា​របស់​អាមេរិក ​លាក់​បាំង​ការពិត​នៃ​សង្រ្គាម​អ៊ីរ៉ាក់

គ៊ែរ៖ ការលុកលុយដោយយោធារបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ាក់កាលពី ២០ឆ្នាំមុន ត្រូវបានរៀបចំយ៉ាងទូលំទូលាយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដើម្បីបំពេញតាមគោលដៅជាយុទ្ធសាស្ត្រ ហើយការនិទានរឿងរបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលមានការយល់ច្រឡំនៅតែបន្តលាក់បាំងការពិតជាច្រើន។

នៅក្នុងអត្ថបទដែលមានចំណងជើងថា “របៀបដែលការឃោសនារបស់សហរដ្ឋអាមេរិកបានឈ្នះ “សមរភូមិ” របស់អ៊ីរ៉ាក់ អ្នកសរសេរអត្ថបទបានឲ្យដឹងថា សហរដ្ឋអាមេរិកបានប្រើប្រាស់ប្រតិបត្តិការព័ត៌មាន ជាឧបករណ៍ នៃសង្គ្រាម ចាប់តាំងពីសង្គ្រាមលោកលើកទី១។

ក្នុងអំឡុងពេលការលុកលុយរបស់សហរដ្ឋអាមេរិក លើប្រទេសអ៊ីរ៉ាក់ បន្ថែមពីលើ “ព្រឹត្តិការណ៍សមរភូមិ ជាភាសា គួរសម” ការឃោសនារបស់សហរដ្ឋអាមេរិក ក៏បាន “បង្កើតគោលដៅ និងកំណត់គោលដៅប្រតិបត្តិការ” ផងដែរ។

បេសកកម្មរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់បានកំណត់ជ័យជម្នះថាជា “ការឈ្នះនៃចិត្ត និងគំនិតរបស់អ៊ីរ៉ាក់ និងអាមេរិក” ហើយប្រព័ន្ធផ្សព្វផ្សាយត្រូវបានចុះឈ្មោះជាមេគុណកម្លាំងនៅក្នុងការអនុវត្តអំណាចទន់។

ប្រភពបានឲ្យដឹងទៀតថា “ការគ្រប់គ្រងការយល់ឃើញ” បានក្លាយជាអាទិភាពជាយុទ្ធសាស្ត្រ សម្រាប់សហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹង “ការរៀបចំសន្និសីទសារព័ត៌មាន និងការចេញផ្សាយព័ត៌មានដោយប្រុងប្រយ័ត្ន ក៏ដូចជាការលេច ធ្លាយព័ត៌មានជ្រើសរើស” និងអ្នកសារព័ត៌មាននៅក្នុងអង្គភាពយោធា “បានជួយគ្រប់គ្រងទស្សនៈ ដែលជនជាតិអាមេរិក បានមើលជម្លោះនេះ ដោយមាន បទពិសោធន៍របស់ទាហានអាមេរិកនៅខាងមុខ ហើយជនជាតិអ៊ីរ៉ាក់ មិនត្រូវបានក្លាយជាប្រភពព័ត៌មាននោះទេ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top