បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក Joe Biden នឹងធ្វើការប្រកាសការ សម្រេចចិត្តថា តើលោកនឹងចូលរួមការ ប្រកួតប្រជែងតំណែង ជាប្រធានាធិបតីអាមេរិក សាជាថ្មីឬយ៉ាងណា នៅសប្តាហ៍ក្រោយនេះ។
សារព័ត៌មានក្នុងស្រុក របស់អាមេរិកជាច្រើនដែលរួមមានទាំង The Washington Post, The Associated Press និង The Bloomberg ផងសុទ្ធតែបានធ្វើការ រាយការណ៍ចំពោះព័ត៌មាននេះដូចគ្នា ដែរកាលពីថ្ងៃម្សិលមិញ។
ក្រុមមន្ត្រីជំនួយការ របស់លោក Biden បានថ្លែងប្រាប់ទៅកាន់ ក្រុមបណ្តាញសារព័ត៌មានថា ពួកគេនៅមិនទាន់បានដឹង អំពីពេលវេលា នៃការប្រកាសជាផ្លូវការ របស់លោកប្រធានាធិបតីនៅឡើយទេ ប៉ុន្តែជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងអាចធ្វើឡើង នៅចំថ្ងៃអង្គារទី២៥ខែមេសាខាងមុខនេះ។
ប្រភពដដែលបានបញ្ជាក់ដែរថា ទំរង់នៃការប្រកាសជាសាធារណៈ របស់លោក Biden នឹងអាចធ្វើឡើងតាមបែបជាការថ្លែង ជាវិដេអូទុកទៅកាន់អ្នកគាំទ្រ។
គួរឲ្យដឹងដែរថា បុរសវ័យ ៨០ឆ្នាំរូបនេះកន្លងមក តែងតែបានបញ្ជាក់ថា លោកនឹងចូលរួមធ្វើការប្រកួតប្រជែង តំណែងប្រធានាធិបតីសាជាថ្មី នៅអាណត្តិថ្មីនេះ ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកាឆ្នាំ២០២៤ខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
