ព័ត៌មានអន្តរជាតិ

Update៖ ចក្រភពអង់គ្លេស រងការចោទពីអាល្លឺម៉ង់ ថាបានពន្យារពេលក្នុងការ ជម្លៀសពលរដ្ឋចេញពីស៊ូដង់

ស៊ូដង់៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ថា ប្រភពចេញពីនយោបាយជាន់ខ្ពស់ របស់អាល្លឺម៉ង់បានប្រាប់ដល់ទូរទស្សន៍ BBC ថា ការប៉ុនប៉ងរបស់អង់គ្លេស នៅក្នុងការជម្លៀស បុគ្គលិកស្ថានទូតរបស់ខ្លួនចេញពីស៊ូដង់ នៅចុងសប្តាហ៍នេះបានពន្យារពេល កិច្ចខិតខំប្រឹងប្រែងដោយប្រទេសផ្សេងទៀត ក្នុងការជួយសង្គ្រោះពលរដ្ឋ របស់ពួកគេផ្ទាល់ខ្លួនដែរ ។ ពួកគេបានចោទប្រកាន់កងកម្លាំងអង់គ្លេស បានចុះចតនៅប្រទេសស៊ូដង់ ដោយគ្មានការអនុញ្ញាតពីកងទ័ពស៊ូដង់ ខណៈដែលប្រទេសអឺរ៉ុប ផ្សេងទៀតកំពុងសង្ឃឹមថា នឹងនាំយកពលរដ្ឋទៅកន្លែងមានសុវត្ថិភាព ។

ក្រសួងការពារជាតិចក្រភពអង់គ្លេស ហៅកាត់ថា (MoD) បានពិពណ៌នាថា ជារឿង “សមហេតុសមផលទ្រាំងស្រុងហើយ” ។

គេបានដឹងថា ប្រទេសអាល្លឺម៉ង់ ស្ថិតនៅក្នុងចំណោមប្រទេសផ្សេងទៀត មានគម្រោងប្រើប្រាស់អាកាសយានដ្ឋាន ភាគខាងជើងនៃទីក្រុង Khartoum ដែលប្រតិបត្តិការជម្លៀស ជាបន្តបន្ទាប់ត្រូវបានធ្វើឡើង ។

ប៉ុន្តែប្រភពបញ្ជាក់ឲ្យដឹងថា “វត្តមានយោធាអង់គ្លេស ដែលមិនបានប្រកាសឲ្យដឹង” បានធ្វើឱ្យកងទ័ពស៊ូដង់ខឹងសម្បារជាខ្លាំង ដែលពួកគេបដិសេធមិនចូល ទៅកាន់កន្លែងនោះឡើយ ។

តាមប្រភពមួយបានឲ្យដឹងថា ដោយបានចុះចតដោយគ្មានការអនុញ្ញាត អង់គ្លេសត្រូវបង់ប្រាក់ឲ្យកងទ័ព មុនពេលចាកចេញជាមុនសិន ។

ហើយការចរចាដើម្បីប្រើប្រាស់ អាកាសយានដ្ឋានមានន័យថា អ្នកជួយសង្គ្រោះអាល្លឺម៉ង់ “បានបាត់បង់យ៉ាងហោចណាស់ ពាក់កណ្តាលក្នុង១ថ្ងៃ” ក្នុងអំឡុងពេលនោះ ត្រូវបានគេចាត់ទុកថា ជាឱកាសតូចមួយនៃ ឱកាសសម្រាប់ធ្វើការជម្លៀសចេញ ។ ក្រសួងការពារជាតិអង់គ្លេស បានបដិសេធថា ខ្លួនមិនទទួលខុសត្រូវចំពោះការ ពន្យារពេលណាមួយឡើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top