ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ សម្រេចបិទទ្វាអគ្គកុងស៊ុលរបស់រុស្សី ចំនួន៤កន្លែងក្នុងប្រទេស

បរទេស ៖ ទីភ្នាក់ងារចិន ស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ បានប្រកាសសម្រេចចិត្តបិទទ្វាអគ្គកុងស៊ុលរបស់ប្រទេសរុស្សី ចំនួន៤កន្លែងក្នុងចំណោមអគ្គកុងស៊ុលទាំង ៥កន្លែងនៅទូទាំងប្រទេស។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា ការសម្រេចចិត្តលើកនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងមូស្គូ បានកំណត់ចំនួនការិយាល័យស្ថានទូតរបស់អាល្លឺម៉ង់ ដូចគ្នានៅក្នុងប្រទេសរុស្សី កាលពីពេលថ្មីៗនេះ។

យោងតាមការបញ្ជាក់ដោយភាគីអាល្លឺម៉ង់ បានឲ្យដឹងដែរថា ការអនុវត្តនឹងចាប់ផ្តើមធ្វើឡើងចាប់ពីចុងឆ្នាំតទៅហើយក្នុងនោះ ស្ថានទូតរុស្សី ប្រចាំនៅអាល្លឺម៉ង់ និងអគ្គកុងស៊ុលមួយកន្លែងទៀតរបស់រុស្សី នឹងបន្តប្រតិបត្តិការជាធម្មតា។

ក្នុងពេលជាមួយគ្នានេះផងដែរការិយាល័យការបរទេស របស់ប្រទេសអាល្លឺម៉ង់ ក៏បានប្រកាសបិទទ្វាអគ្គកុងស៊ុលរបស់អាល្លឺម៉ង់ ប្រចាំនៅប្រទេសរុស្សីចំនួន៣កន្លែងផ្សេងទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top