ព័ត៌មានអន្តរជាតិ

អង់គ្លេស៖ ក្រុមប្រទេសគាំទ្រអ៊ុយក្រែន ចាប់ផ្តើមខ្វះខាតអាវុធ ក្នុងស្តុកខ្លួនឯង

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ អង់គ្លេសលោក Ben Wallace កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា បណ្តាប្រទេសលោកខាងលិច ដែលកំពុងផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែននោះ គឺចាប់ផ្តើមមានការខ្វះខាតស្តុករបស់ខ្លួនឯង ម្តងបន្តិចៗដែលជម្រើសល្អបំផុតពេលនេះគឺ មានតែការបញ្ជាទិញបន្ថែមពីខាងក្រៅប៉ុណ្ណោះ។

អត្ថបទដែលត្រូវបានចេញផ្សាយដោយ RT បានសរសេរទៀតថា លោករដ្ឋមន្ត្រីការពារជាតិអង់គ្លេសរូបនេះ ក៏បានព្រមានអំពីការចង់ចូលជាសមាជិក របស់អង្គការណាតូដោយ ប្រទេសអ៊ុយក្រែនផងដែរ។

មន្ត្រីរូបនេះបានពន្យល់ថា ជម្រើសដែលល្អសម្រាប់បណ្តាប្រទេសទាំងនោះ នៅពេលនេះគឺជាការបញ្ជាទិញ អាវុធបន្ថែមពីខាងក្រៅហើយជាក់ស្តែង ដែលអង់គ្លេសកំពុងបានអនុវត្តរួចទៅហើយ គឺជាការទិញយកអាវុធពីទីផ្សារអន្តរជាតិ ទៅជួយផ្គត់ផ្គង់ឲ្យអ៊ុយក្រែនជាជាង ការប្រើប្រាស់អាវុធចេញពីស្តុកខ្លួនឯង។

នៅពេលដែលត្រូវបានសាកសួរផងដែរ អំពីទិដ្ឋភាពទូទៅនៃលទ្ធភាពចូលរួម អង្គការណាតូដោយប្រទេសអ៊ុយក្រែននោះលោក Wallace បានព្រមានថា ទាំងអស់គ្នាមិនគួរធ្វើការសន្យាខ្លាំងពេកនោះទេ ចំពោះសេចក្តីប្រាថ្នារបស់រដ្ឋាភិបាល ទីក្រុងគៀវមួយនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top