ព័ត៌មានអន្តរជាតិ

ចិនលើកឡើង អំពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ប្រសិនបើកើតមានជម្លោះ ជាមួយនឹងអាមេរិក

បរទេស ៖ រដ្ឋមន្ត្រីក្រសួង ការពារជាតិ នៃប្រទេសចិន លោក Li Shangfu កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងថា ជម្លោះដោយយោធាណាមួយ ដែលអាចកើតឡើង រវាងអាមេរិក និងចិននោះ ប្រាកដណាស់ជា នឹងធ្វើឲ្យជួបផលលំបាក ដែលមិនអាចពណ៍នា បានឡើយ មិនត្រឹមតែប្រទេសទាំងពីរ គឺសម្រាប់ពិភពលោកទាំងមូល ។

យោងតាមការ ចេញផ្សាយរបស់ RT លោករដ្ឋមន្ត្រីរូបនេះ បានពន្យល់បែបនេះថា ចិននិងអាមេរិក គឺជាប្រទេស២ ដែលមានប្រព័ន្ធដឹកនាំប្រទេសផ្សេងគ្នា ហើយជាប្រទេស ដែលមានចំណុចជាច្រើន មិនត្រូវគ្នា ថែមទៀតផងដូចនេះ យើងមិនគួរទុកឲ្យភាគី មិនអាចស្វែងរកចំណុចរួមមួយ ដើម្បីប្រយោជន៍ទាំងអស់គ្នាហើយ បង្កើនទំនាក់ទំនង កាន់តែជិតស្និទ្ធនោះទេ។

លោករដ្ឋមន្ត្រី បានបន្តបែបព្រមានថា វាគឺជារឿង ដែលមិនអាចបដិសេធ បានឡើយដែរថា ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នឹងអាចកើតឡើង ប្រសិនបើមានជម្លោះយោធា កើតឡើងរវាង សហរដ្ឋអាមេរិកនិងចិន។

លោកក៏បានលើកឡើង អំពីបញ្ហាសង្គ្រាមត្រជាក់ផងដែរ ដោយព្រមានថា ផ្នត់គំនិតសម័យសង្រ្គាម ត្រជាក់ឥឡូវនេះបានរស់ឡើងវិញ ហើយវាពិតជា នឹងអាចបង្កើនហានិភ័យ ដល់សន្តិសុខពិភពលោកយ៉ាងខ្លាំងផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top