ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ មានគ្រោះរញ្ជួយដីមួយកម្រិត៦,០រ៉ិចទ័របានវាយប្រហារមកលើខេត្តជ្វាខាងកើត ដែលស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី តែមិនមានសក្តានុពលណាមួយបង្កឲ្យកើតមានរលកយក្សស៊ូណាមិ នៅឡើយទេ ។
ទីភ្នាក់ងារអាកាសធាតុខាងលើនេះបានរាយការណ៍មកថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង០០និង០៤នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ ម៉ោងនៅទីក្រុងហ្សាការតា ត្រូវនឹងម៉ោង១៧និង០៤នាទីយប់ថ្ងៃពុធ ។
ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះគឺស្ថិតនៅចម្ងាយ១១៧គីឡូម៉ែត្រភាគនិរតីនៃស្រុក Pacitan និងមានជម្រៅ១០គីឡូម៉ែត្រស្ថិតនៅក្រោមបាតសមុទ្រ ។
យ៉ាងណាមិញ សេចក្តីរាយកាណ៍បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះមិនមានសក្ដានុពលណាមួយអាចបង្កឲ្យកើតមានរលកយក្សស៊ូណាមិ ឡើយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា